ភ្នាក់ងាររបស់កីឡាករ Cristiano Ronaldo លោក Jorge Mendes បានលើកឡើងថាកំពូលខ្សែប្រយុទ្ធ ឆ្នើមក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះអាចបញ្ចប់អាជីពរបស់ខ្លួននៅប្រទេសអ៊ីតាលីជាមួយនឹងក្លឹប Juventus ដែលរូបគេកំពុងលេងសម្រាប់រដូវកាលទី២នាពេលបច្ចុប្បន្ននេះ ក្រោយចាកចេញពី កីឡាដ្ឋាន Estadio Santiago Bernabeu កាលពីរដូវក្តៅឆ្នាំមុន។

photo of Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប Juventus

យ៉ាងណាមិញកិច្ចសន្យា របស់អតីតខ្សែប្រយុទ្ធ Man Utdនិង Real Madrid មានសុពលភាពត្រឹម ឆ្នាំ ២០២២ពោលគឺក្រោយពីព្រឹត្តការណ៏ World Cup បានបញ្ចប់និងជាពេលវេលាដែលរូបគេឈាន ចូលដល់វ័យ ៣៧ ឆ្នាំ។

Jorge Mendes
កីឡាករ Cristiano Ronaldo និង ភ្នាក់ងារលោក Jorge Mendes

លោក Mendes បានបញ្ជាក់យ៉ាងដូច្នេះថាៈ Ronaldo សប្បាយចិត្ត និងជីវិតរស់នៅទីក្រុង ទូរីនហើយមិនមាន បំណងចង់បន្តអាជីពជាមួយក្លឹបដទៃទឿតនោះទេមួយវិញទៀតបច្ចុប្បន្ននេះម្ចាស់ពានបាល់មាស៥សម័យដែលឈានចូលវ័យ៣៥ឆ្នាំនៅក្នុងខែកុម្ភៈរូបនេះ អាចឆ្លៀតពេលប្រកបអាជីពធ្វើជំនួញមួយចំនួនក្នុងប្រទេសអ៊ីតាលីផងដែរ។

photo of Cristiano Ronaldo
Cristiano Ronaldo