លោក​ Alejandro Camano ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែ​ការពារ​ក្លឹប​ Inter Milan កីឡាករ​ Achraf Hakimi បាន​ឆ្លើយ​តប​ទៅ​នឹង​សារព័ត៌មាន​ជា​ច្រើន​ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​ថា​ ក្លឹប​ Bayern Munich ចង់​បាន​កីឡាករ​រូប​នេះ​សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ​២០២១/២២ ខាង​មុខ​។

Achraf Hakimi
Achraf Hakimi

លោក​ Camano បាន​និយាយថា​៖” ខ្ញុំ​អត់​ដឹង​ថា​ ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​ចេញ​ពី​ប្រភព​ណា​នោះ​ទេ​។ ប៉ុន្តែ​វា​ក៏​មិន​ភ្ញាក់ផ្អើល​អី​ដែរ​ ប្រសិន​ជា​ Bayern ចង់​បាន​ Hakimi មែន​នោះ​។ តែ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​នរណា​មួយ​ពី​ខាង​ក្លឹប​ហ្នឹង​មក​និយាយ​ចរចា​ចង់​បាន​នៅ​ឡើយ​ទេ​ “។

Achraf Hakimi
Achraf Hakimi

លោក​បាន​បន្ត​ថា​៖” និយាយ​ទៅ Hakimi ឥឡូវ​នេះ​គេ​សប្បាយ​ចិត្ត​នឹង​នៅ​ Inter ណាស់​។ គេ​មិន​ដែល​គិត​អី​ផ្សេង​ទេ​ ក្រៅ​តែ​ពី​លេង​ឲ្យ​ក្លឹប​ហ្នឹង​ទេ។ ប៉ុន្តែ​យ៉ាង​ម៉េច​ក៏​ដោយ​ នរណា​គេ​មិន​ចង់​ទៅ​លេង​ឲ្យ​ Bayern នោះ​? “។

Achraf Hakimi
Achraf Hakimi

Hakimi បាន​មក​លេង​ឲ្យ​ Inter នៅ​ដើម​រដូវ​នេះ​ដោយ​ចូល​លេង​បាន​ ៤១​ប្រកួត​ ​រក​គ្រាប់​បាល់​បាន​ ៧គ្រាប់​ និង​ចង់​កុងត្រា​វិញ​នៅ​ឆ្នាំ​២០២៥​៕