ភ្នំពេញក្រោនសង្ឃឹមថាពុំ តុលា ជាកម្លាំងដ៏សំខាន់របស់ក្រុម
08 Nov 2018 - 16:01:36 SHARE

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញក្ដីសង្ឃឹមរបស់ខ្លួន ថា វត្តមានកីឡាករពុំ តុលា គឺជាជាកម្លាំងដ៏សំខាន់របស់ក្រុម ក្នុងការប្រកួតប្រជែងសម្រាប់រដូវកាលក្រោយ។ ការបង្ហាញក្ដីសង្ឃឹមដូចនេះ បន្ទាប់ពីគេហទំព័រផ្លូវរបស់ភ្នំពេញ បានចុះផ្សាយថា”ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្ដីសោមនស្សរីករាយ និងសូមជម្រាបជូនអ្នកគាំទ្រ ក៏ដូចជាសាធារណជនឲ្យបានជ្រាប ថា ក្លឹបបានសម្រេចចុះកុងត្រា ជាមួយកីឡាករពុំ តុលា ដើម្បីត្រៀមក្នុងការប្រកួតសម្រាប់រដូវកាលខាងមុខនេះ។
គេហទំព័រដដែល បានបញ្ជាក់ថា កីឡាករពុំ តុលា បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួន តាំងពីឆ្នាំ២០០៦ ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលពេលនោះមានឈ្មោះថា Phnom Penh FC។ ប៉ុន្តែចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៨ លេងនៅក្លឹបក្រសួងការពារជាតិ។ ខ្សែការពារឆ្វេងរូបនេះក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជានៅឆ្នាំ២០០៧,២០១១ និងឆ្នាំ២០១៨នេះផងដែរ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព