photo of ភ្នំពេញក្រោន
ភ្នំពេញក្រោន ឈ្នះ អគ្គិសនីកម្ពុជា ៤-០

ក្លិបបាល់ទាត់ភ្នំពេញក្រោន កាលពីម្សិលមិញនេះបានធ្វើការប្រកួតជើងទីពីរ នៃវគ្គ ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ លើកទី ១២ ដោយបានយកឈ្នះក្លិបអគ្គិសនីកម្ពុជា ៤ ទល់នឹង ០ លើលទ្ធផលសរុប (៦-១) ដណ្តើមបានកៅអីទៅវគ្គ ៨ក្រុមចុងក្រោយ ។

photo of ភ្នំពេញក្រោន
ក្លិបបាល់ទាត់ភ្នំពេញក្រោន

យុវជនជម្រើសជាតិអាយុក្រោម ១៨ឆ្នាំរបស់កម្ពុជា កីឡាករ ស៊ិន កក្កដា ក៏រកបាន ២គ្រាប់ផងដែរក្នុងការប្រកួតនេះ ដែលសុទ្ធសឹងជាគ្រាប់បាល់ល្អៗ ។

គួររំលឹកថា ក្នុងរដូវកាល ២០១៨នេះ ស៊ិន កក្កដា ស៊ុតចូលទីបាន ៥គ្រាប់ហើយ ក្នុងស្ថិតិគ្រាប់បាល់សរុបរបស់ខ្លួន ឲ្យក្លិបភ្នំពេញក្រោនដោយក្នុងនោះ ៣គ្រាប់ នៅលីគកំពូលកម្ពុជា និង ២គ្រាប់នៅ Hun Sen Cup ៕

តោះ កុំចាំយូរ ទៅទស្សនាវីដេអូហាយឡាយការប្រកួត ភ្នំពេញក្រោន ឈ្នះ អគ្គិសនីកម្ពុជា ៤-០ ទាំងអស់គ្នា៖

Highlight Video

នេះជាវីដេអូហាយឡាយនៃការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន រវាងក្រុមភ្នំពេញក្រោន និងក្រុមអគ្គិសនីកម្ពុជា កាលពីម្សិលមិញនៅកីឡដ្ឋាន RSN Here is the highlight video of PPCFC vs EDCFC in Hun Sen Cup at RSN Stadium.———-❤️ #PPCFC #RSN #Smart #HunSenCup #WeAreOne

Posted by Phnom Penh Crown FC on Wednesday, 18 July 2018