photo of Friendly-match
ភ្នំពេញក្រោន ប្រកួតមិត្តភាពជាមួយ វិសាខា

នៅចុងសប្តាហ៍នេះនឹងមានជំនួបមិត្តភាពរវាងក្រុមខ្លាំង ២ គីក្លឹប ភ្នំពេញក្រោន និង វិសាខា បានធ្វើការណាត់គ្នាប្រកួតកម្ដៅសាច់ដុំដកស្រង់បច្ចេកទេសគ្នាទៅវិញទៅមកស្របពេលដែលលីគកំពូលសប្តាហ៍ទី៦ ខណៈការប្រកួតធ្វើឡើងនៅម៉ោង ៦:០០ នាទីល្ងាច នៅលើទីលាននៃកីឡដ្ឋាន RSN ផ្ទាល់តែម្ដង។

បើគិតត្រឹមសប្តាហ៍ទី៦នេះ ភ្នំពេញក្រោន កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយបានធ្វើការប្រកួតចំនួន ៥លើកក្នុងនោះឈ្នះ ២ លើក ស្មើ ១ លើក និងចាញ់ ២ លើក មាន ៧ពិន្ទុក្នុងដៃ ខណៈ វិសាខា កំពុងតែស្ថិតនៅចំណា់ថ្នាក់លេខ ៣ ដោយបានធ្វើការប្រកួតចំនួន ៥លើកដូចគ្នាក្នុងនោះឈ្នះ ៣ លើក ស្មើ ១ លើក និងចាញ់ ១ លើក ដោយមាន ១០ពិន្ទុផងដែរ

សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងមកក្រុមទាំងពីរសុទ្ធតែបានយកឈ្នះលើគូប្រកួតរៀងៗខ្លួនក្នុងជំនួបមិត្តភាពដោយក្រុមភ្នំពេញក្រោន បានឈ្នះក្រុមបឹងកេត ១-០ ខណៈដែលក្រុមវិសាខាក៏បានយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំក្នុងលទ្ធផល ៦-២ ផងដែរនោះ ។ គួររំលឹកដែរថា សម្រាប់ការប្រកួតលីគកំពូលវិញក្រុមទាំងពីរបានជួបគ្នាក្នុងជើងទី១នេះដោយបញ្ចប់ក្នុងលទ្ធផល ០-០។