photo of ភ្នំពេញក្រោន
ភ្នំពេញក្រោន

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចុះកិច្ចសន្យាហ្វឹកហាត់ជាផ្លូវការជាមួយនឹងយុវជន ៧រូប ដោយពួកគេនឹងទទួលបានឱកាសក្នុងការចូលរួមហ្វឹកហាត់ជាមួយនឹងក្រុមឈុតធំ ព្រមទាំងអាចមានវត្តមានក្នុងការប្រកួតមិត្តភាពនានា​ឬនៅពេលដែលគ្រូបង្គោលក្រុមឈុតធំកោះហៅជាដើម ។

លោក Craig Livingston ដែលជាគ្រូបង្វឹកក្រុម U17 ភ្នំពេញក្រោន បានលើកឡើងថា៖ «យុវជនទាំងនេះសុទ្ធតែមានសក្តានុពលដែលស័ក្តិសមនឹងទទួលបាននូវឱកាសដ៏ពិសេសនេះ ព្រោះពួកគេបានខិតខំព្យាយាមយ៉ាងខ្លាំង ថែមទាំងបានបង្ហាញទម្រង់លេងដ៏ល្អមែនទែន!»

កីឡាករទាំង ៧រូបមានដូចជា៖ លឹម ពិសុទ្ធ, រស់ តារាពេជ្រ, ឈុំ សុខហៃ, ទិន រ៉ូហ្សា, អ៊ុត សុផលដារិទ្ធ, ឆន ចំរើន និង ចែម ណាវីន ។

📢ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានក្តីរីករាយ និងសូមជម្រាបជូនអ្នកគាំទ្រក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបបានសម្រេចចុះ…

Posted by Phnom Penh Crown FC on Monday, 7 May 2018