ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញសមាជិកបរទេសថ្មីរបស់ខ្លួនជាផ្លូវការ២រូបទៀត សម្រាប់រដូវកាល២០១៩នៃលីគកំពូលកម្ពុជា នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបផ្ទាល់នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នេះ។

photo of ភ្នំពេញក្រោន
ភ្នំពេញក្រោន បន្ថែមសមាជិកថ្មី២រូបទៀតជាផ្លូវការ បង្រ្គប់កូតាកីឡាករបរទេស

កីឡាករបរទេសទាំង២រូបនេះ សុទ្ធសឹងតែជាសញ្ជាតិប្រេស៊ីល ពោលគឺម្នាក់ជាខ្សែប្រយុទ្ធចំតួ និងម្នាក់ទៀតជាខ្សែការពារកណ្ដាល ពោលគឺខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Darlan Martins Benvido និងខ្សែការពារវ័យ ២២ឆ្នាំ Jhonata Sant’anna da Silva ។

ប្រវត្តិខ្លះៗ របស់កីឡាករទាំង២រូបរួមមាន ខ្សែប្រយុទ្ធដែលមានកំពស់ ១ម៉ែត្រ និង ៩៣សង់ទីម៉ែត្រ Darlan Martins កើតនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅក្លឹប Flamengo FC នៅឆ្នាំ២០១៥ លេងនៅក្លឹប Olaria FC នៅឆ្នាំ២០១៦ ហើយបានលេងនៅក្លឹប Arendal Fotball របស់ប្រទេស Norway ឆ្នាំ២០១៧ និងលេងនៅក្លឹប Mageese FC ឆ្នាំ២០១៨។

ដោយឡែកខ្សែការពារ Jhonata Sant’anna da Silva បានចាប់ផ្តើមអាជីពបាល់ទាត់នៅឆ្នាំ២០១១ ជាមួយក្លឹប Parana Clube លេងនៅក្លឹប Olaria AC នៅឆ្នាំ២០១៣ និង Botafogo FC នៅឆ្នាំ២០១៦។

They're signed

Bem vindo ao Phnom Penh Crown 🇧🇷———-❤️💚 #PPCFC #WeAreOne #Bemvindo #Smart #RSN

Posted by Phnom Penh Crown FC on Wednesday, 2 January 2019

សូមបញ្ជាក់ថា ការចូលរួមរបស់សមាជិកថ្មីទាំង២រូប ជាមួយភ្នំពេញក្រោន បានធ្វើឲ្យរូបគេក្លាយជាកីឡាករទី៨ និងទី៩ ដែលក្លឹបបាននាំមកសម្រាប់ត្រៀមរដូវកាល២០១៩ បន្ទាប់ពី ពុំ តុលា, ស៊ាន ភីសា, Paulo Victor, Leonardo Oliveira Tavares, Tae Woong Kim, វ៉ា សុខថន និង នៅ សុសិលា៕