photo of ភ្នំពេញក្រោន បង្ហាញកីឡាករចំណូលថ្មីដំបូង
ភ្នំពេញក្រោន បង្ហាញកីឡាករចំណូលថ្មីដំបូង

ក្រោយពីមានការចាកចេញរបស់ កែវ សុខផេង និង Shane Booysen និងកីឡាករខ្លាំងៗមួយចំនួនទៀត ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញកីឡាករចំណូលថ្មីដំបូងគេសម្រាប់រដូវកាល២០១៨ គឺខ្សែប្រយុទ្ធសញ្ជាតិអ៊ីរ៉ង់ Pouya Hossein ដែលជាអតីត​ខ្សែប្រយុទ្ធ Muangthong United ​។

ក្លឹប​ភ្នំពេញ​ក្រោន ​បាន​ប្រកាស​ថា​ពួកគេ​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ Pouya Hossein ​ដែល​មាន​បទ​ពិសោធ​ច្រើន​នៅ​លីគ​ឥណ្ឌូណេស៊ី ​និង​ប្រទេស​ថៃ។ កីឡាករដ៏មានទេពកោសល្យរូបនេះ ធ្លាប់លេងអោយក្លឹប PSM Massakar FC នៅលីគកំពូលឥណ្ឌូនេស៊ី Nongbua Pitchaya FC, Muangthong United B, Udon Thani FC។

ភ្នំពេញក្រោន រំពឹងថាវត្តមានរបស់កីឡាកររូបនេះនឹងរួមចំណែកជាមួយមិត្តរួមក្រុមដទៃទៀត ដើម្បីជួយក្លឹបឲ្យទទួលជោគជ័យនារដូវកាលថ្មីខាងមុខ ៕