ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារតែកីឡារលេងក្នុងតំណែងជាខ្សែការពារកណ្តាលរូបនេះមិនគោរពទៅតាមបទបញ្ជារផ្ទៃក្នុងរបស់ក្លឹប ហើយប្រាសចាកពីក្រមសីលធម៌ និងគោលការណ៍ការងាររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។

photo of សេង កុសែន
កីឡាករ សេង កុសែន

ក្លឹបបាល់ទាត់ភ្នំពេញក្រោនពិតជាមានការសោកស្តាយជាខ្លាំងចំពោះបញ្ហាដែលបានកើតឡើងនេះ ហើយយើងសង្ឃឹមថានេះជាកីឡាករទាំងអស់ធ្វើការពិចារណាមុននឹងធ្វើអ្វីមួយ ព្រោះវាអាចប៉ះពាល់ទៅដល់បុគ្គលខ្លួនឯងផ្ទាល់ និងរូបភាពបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា ។

គួរឲ្យដឹងផងដែរថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្លិបបាល់ទាត់បឹងកេតក៏បានប្រកាសអំពីការសម្រេចបញ្ចប់កិច្ចសន្យារបស់កីឡាករខ្សែបម្រើ ម៉ាត់ យ៉ាមីន ក្រោមហេតុផលដូចទៅនឹង សេង កុសែន ដែរ៕