ការចាប់ឆ្នោតនេះគឺមាន 32ក្រុមមកចូលរួមក្នុងនោះមាន 26ក្រុមឡើងមកវគ្គចែកពូលដោយស្វ័យ​ប្រវត្តិ​ ខណៈដែរ 6ក្រុមទៀតគឺឡើង​មក​តាម​រយៈ​ការ​ជម្រុះ​ Play-off។

Champions League
Champions League

តើនៅពេលណានិងនៅកន្លែងណា?

លទ្ធផល វគ្គជម្រុះតាមពូលនៃក្របខ័ណ្ឌ UEFA Champions League ឆ្នាំ 2018/19 នេះនឹង​ធ្វើ​ការ​ចាប់​ឆ្នោត​នៅ​ម៉ោង11យប់​នេះ​ ម៉ោង​នៅ​កម្ពុជា​។ វានឹងប្រព្រឹត្តនៅ Grimaldi Forum ប្រទេសម៉ូណាកូ ហើយនឹងបើកការផ្សាយផ្ទាល់នៅលើ​គេហទំព័រផ្លូវការរបស់ UEFA.COM គ្រប់បណ្ដាញសង្គម។

•ក្រុមទាំងអស់ត្រូបែងចែកជាបួនដុំ ឬហៅ Pot ។  Pot ​ទី​1​ អ្នកឈ្នះពាន UEFA Champions League ​ និង UEFA Europa League និងម្ចាស់ជើងឯកនៃប្រទេសជាប់លំដាប់កំពូលទាំង 6។  Pot ​ទី 2 ដល់ទី 4 កំណត់តាមចំណាត់របស់ពួកគេតាមតារាងនៅក្នុងលីគ។ ក្រុមដែរលេងនៅក្នុងលីគដូចគ្នា គឺមិនប៉ះគ្នានៅវគ្គចែកពូលនេះទេ។

ក្រុមដែរមានឈ្មោះ

អេស្ប៉ាញ: Real Madrid, Atlético Madrid, Barcelona, Valencia
អាល្លឺម៉ង់: Bayern München, Borussia Dortmund, Schalke, Hoffenheim
អង់គ្លេស: Manchester City, Manchester United, Tottenham Hotspur, Liverpool
អ៊ីតាលី: Juventus, Napoli, Roma, Internazionale Milano
បារាំង
: Paris Saint-Germain, Lyon, Monaco
រុស្ស៊ី
: Lokomotiv Moskva, CSKA Moskva
ព័រទុយហ្គាល់
: Porto, Benfica
អ៊ុយក្រែន
: Shakhtar Donetsk
បែលហ្ស៊ិក: Club Brugge
ទួរគី: Galatasaray
ឆែក: Viktoria Plzeň
ស្វីស: Young Boys
ហូឡង់: Ajax, PSV Eindhoven
ក្រិក: AEK Athens
ស៊ែប: Crvena zvezda

ថ្ងៃប្រកួត

18/19 ខែ​កញ្ញា វគ្គ​ចែក​ពូល​ប្រកួត​ទី​1
2/3 តុលា វគ្គ​ចែក​ពូល​ប្រកួត​ទី​2
23-24 ខែតុលា: វគ្គ​ចែក​ពូល​ប្រកួត​ទី​3
6 និង 7 ខែវិច្ឆិកា:វគ្គ​ចែក​ពូល​ប្រកួត​ទី​4
27 និងថ្ងៃទី 28 ខែវិច្ឆិកា: វគ្គ​ចែក​ពូល​ប្រកួត​ទី​5
ថ្ងៃទី 11/12 ខែធ្នូ: វគ្គ​ចែក​ពូល​ប្រកួត​ទី​6

ប្រភពពី៖ uefa.com