នាល្ងាចថ្ងៃនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិហុងកុង នៅពហុកីឡដ្ឋានជាតិ ដោយត្រូវបានគេរំពឹងថានឹងមានអ្នកគាំទ្រជាច្រើនម៉ឺននាក់ ខណៈដែលគ្រប់គ្នាកំពុងតែសម្លឹងឃើញភាពរីកចម្រើននៃបាល់ទាត់កម្ពុជា។

ជាមួយគ្នានេះដែរ ថ្វីត្បិតតែក្រុមទាំង២ ស្ថិតនៅឆ្ងាយពីគ្នាមែន ក៏ប៉ុន្តែក្រុមទាំង ២ នេះ ធ្លាប់ជួបគ្នាដល់ទៅ៦លើកមកហើយ ដោយក្នុងនោះ កម្ពុជា មិនដែលស្គាល់រសជាតិស្មើ ឫ ឈ្នះ ហុងកុងម្តងណាឡើយ។

លទ្ធផលកន្លងប្រកួតទាំង៦ដង៖

  • ឆ្នាំ១៩៥៧ ក្នុងពាន Merdeka ហុងកុង ៦:២ កម្ពុជា
  • ឆ្នាំ១៩៩៩ ក្នុងពាន ASIAN CUP ជើងទី១ ហុងកុង ៤:១ កម្ពុជា
  • ឆ្នាំ១៩៩៩ ក្នុងពាន ASIAN CUP ជើងទី២ កម្ពុជា ០:១ ហុងកុង
  • ឆ្នាំ២០១៦ ក្នុងការប្រកួតមិត្តភាព ជើងទី១ ហុងកុង ៤:២ កម្ពុជា
  • ឆ្នាំ២០១៦ ក្នុងការប្រកួតមិត្តភាព ជើងទី២ ហុងកុង ២:០ កម្ពុជា