យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho ដកតួននាទីខ្សែបម្រើសញ្វាតិបារាំង Paul Pogba ពីប្រធានក្រុម រឿងលោកដឹកនាំកូនក្រុមប្រកួតស្មើជាមួយក្រុមចំណូលថ្មីនៅ Premier League ក្រុម ចចកខ្មៅ Wolves នោះទេ។ ប៉ុន្តែដោយសារកីឡាករម្ចាស់ជើងឯក World Cup រូបនេះបានប្រាប់គាត់ថាគាត់ចង់ចូលរួមជាមួយ Barcelona នាខែមករាខាងមុខនេះ។

Paul Pogba
Paul Pogba

គ្រូបង្វឹកសញ្ចាតិព័រទុយហ្កាល់បាននិយាយថា គាត់មិនមានការប្រជែងគ្នារវាងគាត់និង Pogba ទេ បន្ទាប់ពីគាត់បានដកតួននាទីនេះ។ ប៉ុន្តែប្រភពមួយចំនួនជឿថា ដោយសារតែលោកមិនពេញជិតអាកប្បកិរិយារបស់ Pogba ទើបលោកដកតួននាទីប្រធានក្រុមចេញ។

Paul Pogba នឹង Jose Mourinho
Paul Pogba នឹង Jose Mourinho

ឥរិយាបថរបស់កីឡាករវ័យ 25 ឆ្នាំរូបនេះ ធ្វើឱ្យលោក Mourinho មានការព្រួយបារម្ភចំពោះ ពីបំណង់របស់គាត់ក្នុងការចាកចេញពី Man Utd នេះហើយជាមូលហេតុដែលលោកដកតួននាទីប្រធានក្រុមចេញ។ យប់មិញនេះ Man Utd បានធ្លាក់ពី  Carabao Cup ទៀតក្រោមថ្វៃជើងរបស់ក្រុមមកពីលីគទី3 របស់អង់គ្លេស Derby County  ក្រោមការដឹកនាំរបស់លោក Frank Lampard ។ Mourinho ថា ដរាមណាលោកដឹកនាំក្រុមនេះ Pogba មិនអាចពាក់ស្លាក់ប្រធានក្រុមជាថ្មីម្ដងទៀតទេ ៕

ប្រភពពី៖ Metro