ក្រោយពីរកបានមួយពិន្ទុពីហុងកុងក្នុងការប្រកួតជំរុះបឋមជុំទីពីរ World Cup 2022 ពូល C គោព្រៃកម្ពុជានឹងត្រូវប៉ះក្រុមខ្លាំងបារ៉ែននៅពហុកីឡាដ្ឋានជាតិអូឡាំពិកថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019នេះ វេលាម៉ោង 06:30នាទីល្ងាច ដែលក្រុមទាំងពីរគ្មានប្រវត្តជួបគ្នាសោះ។

កម្ពុជាជាក្រុមដែលមាន FIFA ranking 170 សម្រាប់ការប្រកួតចុងក្រោយនេះគឺពិតជាបង្ហាញទំរង់លេងល្អគួរអោយកត់សំគាល់មែនក្រោមការដឹងនាំរបស់លោក Félix González Dalmás និងលោក Keisuke Honda។ ហើយសម្រាប់ការជួបជាមួយ បារ៉ែននេះកម្ពុជាក៏មានជំនឿចិត្តមុតមាំក្នុងការប្រកួតដើម្បីទទួលបានលទ្ធផលល្អផងដែរ។

បារ៉ែនគឺជាក្រុមខ្លាំងមួយនៅអាស៊ីដែលមាន FIFA ranking 109 បារ៉ែនមិនដែលបានឡើងទៅលេងដល់វគ្គ Group Stage សម្រាប់ពានរង្វាន់ពិភពលោក (World Cup) ប៉ុន្តែបារ៉ែនធ្លាប់បានឈ្នះពានរង្វាន់ជាក្រុមដែលមានភាពប្រសើរបំផុតរបស់ FIFA (FIFA’s most improved team award) ក្នុងការប្រកួតប៉ះកម្ពុជានេះគឺគេមានភាគរយច្រើនក្នុងការទទួលបានបីពិន្ទុពីកម្ពុជា ហើយគេក៏ចង់រកគ្រាប់បាល់អោយបានច្រើនផងដែរ។

យើងមកមើលស្ថិតិការប្រកួតខ្លះៗរវាងក្រុមទាំងពីរ៖
-កម្ពុជា៖ ការប្រកួតប្រាំប្រកួតចុងក្រោយ ចាញ់2 ឈ្នះ2 ស្មើ1 (ចាញ់វៀតណាម 3-0, ចាញ់បង់ក្លាដែស 0-1, ឈ្នះ ប៉ាគីស្ថាន 2-0, ឈ្នះប៉ាគីស្ថានដដែល 1-2 និងចុក្រោយស្មើហុងកុង 1-1)។
-បារ៉ែន៖ ការប្រកួតប្រាំប្រកួតចុងក្រោយ ឈ្នះ3 ស្មើ2 (ឈ្នះ ហ្ស៊កដានី 0-1, ស្មើអារ៉ាប់ប៊ីសាអូឌីត 0-0, ឈ្នះគុយវ៉ែត 0-1, ឈ្នះអ៊ីរ៉ាក់ 0-1 និងចុងក្រោយស្មើអ៊ីរ៉ាក់ 1-1)។

ការទស្សន៍ទាយលទ្ធផលចប់ការប្រកួតរវាងគោព្រៃកម្ពុជានិងបារ៉ែន៖
កម្ពុជា 1-3 បារ៉ែន

តែទោះជាយ៉ាងណាយើងរងចាំទស្សនាការប្រកួតជាក់ស្ដែងទាំងអស់គ្នាល្ងាចនេះ។