photo of Lionel Messi
Lionel Messi

Lionel Messi បានស៊ុតបាល់ហ្រ្វីឃីគយ៉ាងល្អឥតខ្ចោះ សំរាប់ក្រុម Barcelona ក្នុងការនាំមុខក្រុម Real Valladolid នៅក្នុងរយៈពេលជាកន្លះម៉ោង នៃការប្រកួត La Liga នៅទឹកដី Camp Nou កាលពីយប់ម៉ិញនេះ។

តារាឆ្នើមសញ្ជតិអាហ្សង់ទីន បានស៊ុតហ្វ្រីឃីគពីចំងាយ ផុតរនាំងការពាររបស់ក្រុមភ្ញៀវ Valladolid ទៅខាងលើជ្រុងខាងស្ដាំនៃសំណាញ់ទី ដែលជួយឲ្យក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ernesto Valverde នាំមុខ ៣-១ រហូតដល់ចប់តង់ទី១។

photo of Lionel Messi
Lionel Messi

គួរបញ្ជាក់ថា វាជាគ្រាប់បាល់ហ្រ្វីឃីគទី៥០ របស់ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ នៅក្នុងអាជីពរបស់ខ្លួន ដោយ៤៤គ្រាប់ស៊ុតចូលសំរាប់ Barcelona ហើយ៤គ្រាប់ទៀតធ្វើបានសំរាប់ក្រុមអាហ្សង់ទីន។