មកស្គាល់កីឡាករដែលទទួលបានពានសំខាន់ៗបានក្រោយចប់ FIFA World Cup ២០១៨
ក្រោយរកឃើញជើងឯកបាល់ទាត់ពិភពលោកFIFA World Cup ២០១៨ ដែលបានទៅលើប្រទេសបារាំង កីឡាករដែលគ្រងពានរង្វាន់សំខាន់ៗក្នុងព្រឹត្ដិការណ៍នេះ ក៏ត្រូវបានប្រកាសឈ្មោះបន្ទាប់ពីបញ្ចប់ការប្រកួតកាលពីយប់ថ្ងៃទី១៥កក្កដា ជាវគ្គផ្ដាច់ព្រ័ត្រនៅក្នុងប្រទេសរុស្ស៊ីដែរ។
ក្នុងនោះចំពោះកីឡាករដែលទទួលបានពានសម្ខាន់ៗក្នុងព្រឹត្ដិការណ៍World Cup ២០១៨មានចំនួន៤រូប៖
១ ពានរង្វាន់បាល់ប្រាក់សម្រាប់កីឡាករវ័យក្មេងជាងគេប្រចាំWorld Cup ២០១៨ បានទៅលើកីឡាករបារាំង Kylian Mbappe

២ កីឡាករដែលទទួលបានបាល់មាស សម្រាប់អ្នកដែលលេងបានល្អជាងគេក្នុងព្រឹត្ដិការណ៍World Cup ២០១៨ បានទៅលើកីឡាករក្រូអាត Luka Modric

៣ ស្បែកជើងមាសសម្រាប់កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ បានទៅលើកីឡាករអង់គ្លេស Harry Kane

៤ ស្រោមដៃមាសសម្រាប់អ្នកចាំទីដែលល្អជាងគេ បានទៅលើកីឡាករបែលហ្ស៊ិក Thibaut Courtois

និងពានរង្វាន់ក្រុមលេងល្អបំផុតដោយFair Play បានទៅលើក្រុមជម្រើសជាតិអេស្ប៉ាញ៕