កីឡាករបាល់ទាត់សម័យទំនើបនេះ គឺពោរពេញទៅដោយការប្រកួតប្រជែងខ្លាំង ដែលក្នុងនោះកីឡាករអាជីពល្បីៗមួយចំនួនបានកំពុងតែសោយសុខលើគំនរមាសប្រាក់។

ពួកគេភាគច្រើន គឺជាកីឡាករដែលលេងនៅទ្វីបអ៊ឺរ៉ុប។ យ៉ាងណាមិញ ប្រសិនបើយើងងាកមកមើល ក្នុងតំបន់អាស៊ានវិញ ថ្វិត្បិតតែមិនមានកីឡាករល្បីខ្លាំងលំដាប់ពិភពលោក ក៏ប៉ុន្តែតំបន់នេះ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងលើវិស័យបាល់ទាត់។ ជាក់ស្ដែង មានកីឡាករចំនួន ៣រូប ដែលមានតម្លៃខ្លួនលើសពី ១ លានដុល្លារ។ ចង់ដឹងថា មានកីឡាករណាដែលមានតម្លៃខ្លួនខ្ពស់បែបនេះ តាមដានទាំងអស់គ្នា ៖

១) Teerasil Dangda (ខ្សែប្រយុទ្ធ សញ្ជាតិថៃ) តម្លៃខ្លួន ១ លានដុល្លារ លេងនៅក្លិប Sanfrece Hiroshima លីគកំពូលជប៉ុន

photo of Teerasil Dangda
Teerasil Dangda

២) Chanatip Songkrasin (ខ្សែបម្រើ-ប្រយុទ្ធ សញ្ជាតិថៃ) តម្លៃខ្លួន ២ លាន ៦ សែនដុល្លារ លេងនៅក្លិប Consadole Sapporo លីគកំពូលជប៉ុន

photo of Chanatip Songkrasin
Chanatip Songkrasin

៣) Neil Etheridge (អ្នកចាំទី សញ្ជាតិភីលីពីន) តម្លៃខ្លួន ជាង ១០ លានដុល្លារ លេងនៅក្លិប Cadiff City លីគកំពូលអង់គ្លេស ​English Premier League

photo of Neil Etheridge
Neil Etheridge