photo oF  ច្រឹង ពលរដ្ឋ​
ច្រឹង ពលរដ្ឋ​

ក្លិបដែលចង់បាន ច្រឹង ពលរដ្ឋ គឺ CF La Nucia ឬ ឈ្មោះពេញ Club de Futbol La Nucia។ ក្លិបនេះ កកើតនៅឆ្នាំ ១៩៩៥ ដែលស្ថិតនៅក្រុង Valencia លេងនៅក្របខ័ណ្ឌ Tercera Division។ ក្របខ័ណ្ឌ Tercera Division ស្ថិតនៅលំដាប់ទី៤ នៃលីគបាល់ទាត់ប្រទេសអេស្ប៉ាញ បន្ទាប់ពីលីគលំដាប់ទី ១ La Liga លីគលំដាប់ទី២ Segunda División និង លីគលំដាប់ទី៣ Segunda B ។

ប្រភពស្និទ្ធនឹង ពលរដ្ឋ បានឲ្យដឹងថា ភាគីក្លិប និង សាមីខ្លួនបានដល់ការព្រមព្រៀងចំពោះលក្ខខណ្ឌផ្ទាល់ខ្លួនរួចអស់ហើយ ពោលរង់ចាំតែ ទិដ្ឋាការស្ថានទូតប៉ុណ្ណោះ។ បើសិនមានការយល់ព្រមពីស្ថានទូត នោះ ពលរដ្ឋ នឹងចេញទៅអេស្ប៉ាញ នាខែ កក្កដា ខាងមុខ៕