photo of Son Heung-Min
តារាជើងស៊ុត Son Heung-Min របស់ក្លឹបមាន់ Tottenham Hotspur

តារាជើងស៊ុត Son Heung-Min ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេដឹងថាជាមនុស្សម្នាក់ដែលមិនសូវលេងខ្លួនណាស់ណាប៉ុន្មានទេ ក៏ប៉ុន្តែរូបគេហាក់ចូលចិត្តលេងម៉ូដរថយន្តទំនើបប្រភេទ Supercars ។ មកទល់បច្ចុប្បន្ននេះគេសង្កេតឃើញថា រថយន្តរបស់កំពូលកីឡាករកូរ៉េខាងត្បូងរូបនេះ មានរថយន្តទំនើបដល់ទៅ ៥ គ្រឿងហើយក្នុងឃ្លាំង៖

១/ រថយន្ត Ferrari LaFerrari មានតម្លៃជាង ៣ លានដុល្លារ

២/ រថយន្ត Bentley Continental GT មានតម្លៃជាង ២ សែនដុល្លារ

៣/ រថយន្ត Range Rover Evoque មានតម្លៃក្បែ ៤ សែនដុល្លារ

៤/ រថយន្ត Audi R8 Coupe មានតម្លៃជិត ១,៥ សែនដុល្លារ

៥/ រថយន្ត Maserati Levante SUV មានតម្លៃជិត ៨ ម៉ឺនដុល្លារ