កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទោះជាក្លិបអធិរាជស Real Madrid បានទទួលជោគជ័យយ៉ាងណាក្តី ក៏ប៉ុន្តែកីឡាករ Cristiano Ronaldo ហាក់បីដូចជា មិនសូវសប្បាយចិត្តប៉ុន្មានឡើយ ក្រោយរងរបួសលើផ្ទៃមុខ បណ្តាលឲ្យបែកក្រោមចុងចិញ្ចើម ដែល​ស្ទើរ​តែ​ចំ​ភ្នែករបស់គេ។

photo of Cristiano Ronaldo
Cristiano Ronaldo បាន​ទទួល​រង​របួស​​វិះ​នឹង​ត្រូវ​ភ្នែក
photo of Cristiano Ronaldo
Cristiano Ronaldo បាន​ទទួល​រង​របួស​​វិះ​នឹង​ត្រូវ​ភ្នែក

នៅថ្ងៃកើតហេតុ កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​ដើរ​ចេញ​ពី​ទីលាន​​ទាំង​អាការៈ​ខឹង​សម្បារ​ បន្ទាប់ពីបានពិនិត្យមើលមុខរបួសរបស់ខ្លួន តាមរយៈកាមេរ៉ាទូរស័ព្ទក្រោយ​ត្រូវ​របួស មហាជនជាច្រើនបានសើចចំអកដល់​ Ronaldo ដោយសារតែ ពួកគេបានគិតថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ស្រលាញ់សម្រស់ ដ៏ស្រស់សង្ហារបស់ខ្លួន ជាងអ្វីៗទាំងអស់។ ម្យ៉ាង Ronaldo ថែមទាំងមានអាជីពជា តារាម៉ូដែលម្នាក់ផងដែរ។ Ronaldo  ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ក្លឹប​នាំ​ចូល​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​​ដើម្បី​ជូត​សម្អាត​ឈាម​និង​ពិនិត្យ​មុខ​របួស។ Madrid ក៏​មិន​បាន​លាក់​បាំង​មុខ​របួស​របស់​កីឡាករ​ដែរ​ ពួក​គេ​​បាន​បង្ហោះវីដេអូ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​បង្ហាញ​ពី​របួស​របស់ Ronaldo ដែល​វិះ​នឹង​ចំ​ភ្នែក​ឆ្វេង​ទៅ​ហើយ។

photo of Cristiano Ronaldo
Cristiano Ronaldo បាន​ទទួល​រង​របួស​​វិះ​នឹង​ត្រូវ​ភ្នែក

ប្រភព៖ mirror