អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola បានបង្ហាញពីការយល់ឃើញចំពោះវត្តមានរបស់លោក Erik ten Hag ក្នុងការមកដឹកនាំ Manchester United។

Pep Guardiola
Pep Guardiola

ជាការពិតណាស់ កាលពីថ្ងៃសុក្រកន្លងទៅនេះ Man Utd បានប្រកាសជាផ្លូវការអំពីការសម្រេចតែងតាំងលោក Ten Hag ជា អ្នកចាត់ការទូទៅថ្មី ខណៈ លោកនឹងមកកាន់តំណែងនៅឯកីឡដ្ឋាន Old Trafford ចាប់ពីរដូវកាលក្រោយទៅ។

លោក Pep បាននិយាយថា៖ “អបអរសាទរលោក Ten Hag ហើយ ខ្ញុំសូមជូនពរគាត់។ គាត់ជាអ្នកចាត់ការក្រុមលំដាប់ពិភពលោក ហើយ ក្រុមរបស់គាត់ គឺ ជក់ចិត្តក្នុងការទស្សនា។ ក្រឡេកទៅមើល Ajax ទៅ អ្នកនឹងដឹងពីគុណភាពរបស់គាត់”៕