មិនត្រឹមតែ Pogba ទេដែរ Juventus ចង់បាន Lukaku ក៏ពួកគេចង់បានដែរ
យ៉ោងតាមសារព៍ត៌មានរបស់អុីតាលី Calciomercato បានឱ្យដឹងថា Paul Pogba មិនមែនជាកីឡាករតែម្នាក់គត់របស់ក្លឹប Man Utd ក្នុងការឃ្លាំមើល របស់ក្រុម Juventus នោះទេដោយពួកគេចង់កំពុងតែតាមដានខ្សែប្រយុទ្ធ Romelu Lukaku ផងដែរ។

ក្លឹបជើងឯកឌ Serie A នេះ កំពុងតែរកកម្លាំងប្រយុទ្ធថ្មីដែរអាចលេងជាមួយពួកគេរយៈពេលវែង ក៏ដូចជា Paul Pogba នឹង Lukaku ដើម្បីពង្រឺកក្រុមរបស់ពួកគេក្នុងពានអឺរ៉ុប។
បើតាមសារព៍ត៌មានដដែលបានចុះផ្សាយទៀតថា កីឡាករដែរពួកគេចង់បាននាខែមករាខាងមុខមាន ខ្សែប្រយុទ្ធ Anthony Martial , Romelu Lukaku ខ្សែបម្រើប្រយុទ្ធ Paul Pogba ខ្សែការពាររបស់ក្លឹប Ajax នៅហូឡង់ De Ligt ៕

ប្រភព៖ Goal
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Calcio News
Related
Calcio News
Inter Milan បានផ្តួលអ្នកជិតខាង AC Milan ៤-២ ឡើងឈរកំពូលតារាង Serie A
ការប្រកួតដ៏ជក់ចិត្តនៅក្របខ័ណ្ឌកំពូលអ៊ីតាលីក្នុងជំនួប Milan Derby ក្រុម Inter Milan បានយកឈ្នះអ្នកជិតខាង AC Milan ៤-២ ឡើងឈរកំពូលតារាង Serie A។ Inter ដណ្តើមបាន៥៤ពិន្ទុស្មើជាមួយនឹងក្រុម Juventus ដែលបានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Hellas Verona កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ឈរពីលើក្រុមម្ចាស់ការពារជើងឯកមួយនេះ ដោយសារតែមានគ្រាប់បាល់ច្រើនជាង បន្ទាប់ពីបានវាយបកពីការដេញតាមពីក្រោយគ្រាប់បាល់របស់កីឡាករ Ante Rebic និង Zlatan Ibrahimovic។ ក្រុម Lazio កំពុងតែដេញតាមពីក្រោយត្រឹមតែ១ពិន្ទុគត់ក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីកីឡាករ Felipe Caicedo បានស៊ុតបញ្ចូលទី ក្នុងពេលពួកគេបានផ្តួលក្រុម Parma ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ។ ក្រុម AC Milan បានគ្រប់គ្រងការប្រកួតក្នុងតង់ទី១ស្ទើរតែទាំងស្រុង ខណៈដែលក្រុម Inter បានជួបការលំបាកក្នុងការទប់ស្កាត់ខ្សែប្រយុទ្ធជើងចាស់ Ibrahimovic ដែលបានទទួលបាល់ពី Diego Godin នៅមុនពេលស៊ុតបាល់ទម្លុះសំណាញ់ទីរបស់អ្នកចាំទី
10 Feb 2020
Calcio News
Inter Milan ឈ្នះ AC Milan ៤-២ និងរកបាន ៥៤ពិន្ទុ ឡើងឈរកំពូលតារាង Serie A វិញ
ក្រុមបាល់ទាត់ Inter Milan បានវាយបករកបាន ៣ពិន្ទុបន្ថែមក្នុងជ័យជម្នះ ៤-២ ទៅលើក្រុម AC Milan ក្រោយត្រូវក្នុងភ្ញៀវនាំមុខ ២-០ នៅតង់ទី១ ដែលនេះជាការប្រកួតនៃលីគកំពូលអីតាលី Serie A រដូវកាល 2019-2020 ហើយក្រុមនេះក៏បាន ៥៤ពិន្ទុឈរត្រឹមលេខ ២ស្មើជាមួយក្រុមកំពូលតារាងJuventus គិតត្រឹមសប្តាហ៍ទី ២៣នេះ។ ការប្រកួតនាថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០២០ ការប្រកួតរវាងក្រុមខ្លាំងនាទឹកដីអីតាលី ក្រុមម្ចាសផ្ទះ Inter Milan ត្រូវបានក្រុមភ្ញៀវ AC Milan នាំមុខ ២-០ នៅតង់ទី ដោយកីឡាករ Ante Rebic នៅនាទី ៤០ និងនាទីចុងតង់ ៤៥ ដោយតារាឆ្នើម Zlatan Ibrahimmvic តែការនាំមុខនេះត្រូវបានបាតទៅវិញនៅពេលដែលក្រុម Inter Milan បានព្យាយាមតាមស្មើនិងរកបានគ្រាប់ជ័យជម្នះដោយខ្សែការពារ Stefan De Vrij នៅនាទី ៧០និងខ្សែប្រយុទ្ធឆ្នើម Romelu
10 Feb 2020
Calcio News
Ronaldo បំបែកកំណត់ត្រា១ នៅ Serie A ក្រោយស៊ុត ២គ្រាប់ឲ្យ Juventus យប់មិញ
Cristiano Ronaldo បានក្លាយជាកីឡាករទី១ ដែលរកបានគ្រាប់ក្នុងចំណោមជ័យជម្នះ ៩ប្រកួតចុងក្រោយរបស់ក្លឹបគិតចាប់តាំងពីឆ្នាំ២០០៥ មក នៅពេលដែល Juventus បំបាក់គូប្រជែង Fiorentina ក្នុងលទ្ធផល ៣-០ នាយប់មិញនេះនៅក្របខណ្ឌកំពូល Serie A។ ២គ្រាប់របស់ Ronaldo កើតឡើងដោយបាល់ប៉េណាល់ទីទាំងអស់នៅនាទីទី៤០ និងនាទីទី៨០ មុនពេលមិត្តរួមក្រុម Matthijs de Ligt រកបានគ្រាប់ទី៣ នៅនាទី ៩០+១។ ប៉ុន្តែ ក្រុមគូប្រជែង Inter Milan និង Lazio ក៏បានវិលទៅកាន់ផ្លូវនៃជ័យជម្នះផងដែរ ខណៈដែលកីឡាករ Romelu Lukaku និង Ciro Immobile បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា សម្រាប់ក្រុមរបស់ខ្លួនរៀងៗខ្លួន ដើម្បីរក្សាការដាក់សម្ពាធលើក្រុមម្ចាស់ការពារជើងឯក។ Juventus កំពុងតែនាំមុខ៣ពិន្ទុលើក្រុមឈរលេខ២ Inter Milan ដែលបានផ្តួលក្រុម Udinese ក្នុងលទ្ធផល ២-០។ ដោយឡែក ក្រុម Lazio កំពុងតែដេញតាមពីក្រោយ២ពិន្ទុ ជាមួយនឹងការនៅសល់១ប្រកួតក្នុងដៃ
03 Feb 2020
Calcio News
Ronaldo ស៉ុតពីរគ្រាប់ឲ្យ Juventus យប់ម៉ិញ បង្កើតកំណត់ត្រាពិសេសមួយនៅ Serie A
ខ្សែប្រយុទ្ Cristiano Ronaldo រកគ្រាប់បាល់បាន២គ្រាប់ ជួយឲ្យក្រុមកំពូលតារាង Serie A, Juventus ទទួលបានជ័យជំនះទៅលើ Parma ដោយលទ្ធផល 2-1 កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ហើយវាក៏ជាកំណត់ត្រាដ៏ល្អរបស់ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះផងដែរ។ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ បានរកគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត នៅនាទីទី៤៣ នៅទឹកដី Allianz Stadium មុនពេលដែលរូបគេរកបានមួយគ្រាប់ទៀត នៅនាទីទី៥៨ បន្ទាប់ពីក្រុម Parma រកបានមួយគ្រាប់តាមស្មើ។ សំរាប់គ្រាប់បាល់២គ្រាប់នេះ បានធ្វើឲ្យ Ronaldo រកគ្រាប់បាល់បាន៧ប្រកួតជាប់គ្នានៅ ក្នុងការប្រកួត Serie A ហើយរូបគេជាកីឡាករ Juventus ដំបូងដែលអាចធ្វើបាន ចាប់តាំងពីខ្សែប្រយុទ្ធ David Trezeguet កាលពីខែធ្នូ ២០០៥។ គួរបញ្ជាក់ថា បច្ចុប្បន្ន Ronaldo រកគ្រាប់បាល់បានសរុប ១៦គ្រាប់នៅក្នុងលីគកំពូលអ៊ីតាលី រដូវកាលនេះ ដោយឈរនៅលេខ២ តាមពីក្រោយ ខ្សែប្រយុទ្ធ Ciro Immobile ដែលរកបាន២៣គ្រាប់៕
20 Jan 2020
Calcio News
ទស្សនាវីឌីអូ Ronaldo លោតកម្ពស់ជាង២ម៉ែត្រ តែតបាល់បញ្ចូលទីដ៏អស្ចារ្យ!
ខ្សែប្រយុទ្ធ Cristiano Ronaldo រកគ្រាប់បាល់បានជួយក្រុម Juventus យកឈ្នះលើក្រុម Sampdoria ក្នុងលទ្ធផល ២-១ កាលពីយប់មិញនេះ។ ១គ្រាប់លោតតែតបញ្ចូលទីយ៉ាងស្អាតនេះដែរ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះ Ronaldo លោតខ្ពស់ខ្លាំងមែនទែន ដល់ទៅ ២,៦ម៉ែត្រឯណោះ។ ជាមួយការលោតបានយ៉ាងខ្ពស់នេះដែរ កីឡាករវ័យ៣៤ឆ្នាំនេះ ស្ថិតនៅលើលំហ ជាង១,៥វិនាទីថែមទៀត។ ក្រោយចប់ការប្រកួត បុរសសង្ហា សង្សារច្រើនខាងលើនេះបាននិយាយថា៖ “ខ្ញុំសប្បាយចិត្តក្នុងការប្រកួតនេះ វាជាការប្រកួតដ៏លំបាក ប៉ុន្តែយើងនៅតែយកជ័យជម្នះបាន។ ១គ្រាប់របស់ខ្ញុំពិតជាល្អ ហើយខ្ញុំកាន់តែសប្បាយចិត្តថែមទៀតនៅពេលរកគ្រាប់បាល់បានហើយក្រុមទទួលបានជ័យជម្នះ”៕ X
19 Dec 2019
Calcio News
Lazio បានវាយបកផ្ដួល Juventus ឈ្នះ៣-១ ក្នុងលីគកំពូលអ៊ីតាលីរដូវកាលនេះ
ក្រុមម្ចាស់ផ្ទះ Lazio បានវាយបកផ្ដួល Juventus ដែលសល់គ្នា១០នាក់ យកឈ្នះ៣-១នៅរាត្រីថ្ងៃសៅរ៍ទី៧ខែធ្នូឆ្នាំ២០១៩ ដែលជាការបញ្ចប់ភាពមិនចាញ់របស់ Juventus រដូវកាល២០១៩-២០នេះ។ Cristiano Ronaldo បានបើកការនាំមុខក្នុងនាទី២៥ តែ Luiz Felipe តាមស្មើឱ្យ Lazio ក្នុងនាទី៤៥+១។ បន្ទាប់ពី Juan Cuadrado រងពិន័យកាតក្រហមក្នុងនាទី៦៩ Lazio ថែម២គ្រាប់ទៀតដោយ Mininkovic-Savic ក្នុងនាទី៧៤និង Caicedo ក្នុងនាទី៩០+៥។ Ciro Immobile ស៊ុតបាល់ពិន័យ១១ម៉ែត្រ តែ Wojciech Szczesny សង្គ្រោះបាន។ នេះជាបរាជ័យលើកទី១របស់ក្រុមលោក Maurzio Sarri ក្នុងលីគកំពូលអ៊ីតាលីរដូវកាលនេះ។ Lazio ឥឡូវឈរលេខរៀងទី៣មាន៣៣ពិន្ទុ ខណៈ Juventus មាន៣៦ពិន្ទុ ឯ Inter Milan មាន៣៨ពិន្ទុ៕
09 Dec 2019