មិនមែនតែកម្ពុជាទេ ១២ គូផ្សេងទៀត ក៏ត្រូវម្ចាស់ផ្ទះបិទសូន្យ និង លត់គ្មានប្រណីដៃ

កាលពីយប់ម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតក្រៅដីជាលើកដំបូង ដោយជួបជាមួយក្រុមខ្លាំងអ៊ីរ៉់ង់ នៅទឹកដីប្រទេសអ៊ីរ៉ង់ ។ ការប្រកួត ៩០ នាទីពេញ កម្ពុជាមិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះទាល់តែសោះ ដោយបានរបូតគ្រាប់បាល់ដល់ទី ១៤ គ្រាប់ ដែលក្លាយជាការប្រកួតបរាជ័យដ៏អាក្រក់បំផុតសម្រាប់កម្ពុជា ។
ក្នុងការប្រកួតវគ្គជម្រុះ ជុំទី ២ FIFA WORLD CUP កាលពីយប់មិញ មានចំនួនការប្រកួតចំនួន ១៦ គូ ដោយក្នុងនោះចំនួន ១៤ គូ ម្ចាស់ផ្ទះបានឈ្នះការប្រកួតជាមួយនឹងគ្រាប់បាល់ដ៏លើសលប់ ១ គូ ដែលម្ចាស់ផ្ទះស្មើ ហើយមានតែ ១ គូតែប៉ុណ្ណោះដោយក្រុមភ្ញៀវបានយកឈ្នះនៅក្រៅដី ។
គួរបញ្ជាក់ផងដែរថា ក្នុងពូលនីមួយៗដែលមានប្រទេសចំនួន ៥ នៅក្នុងនោះ គឺសម្រិតសម្រាំងយកតែ ១ ប្រទេសប៉ុណ្ណោះដើម្បីឡើងទៅជម្រុះបន្ត ក្នុងវគ្គជម្រុះ WORLD CUP ជុំទី ៣ ខណៈដែលក្រុមលេខ ២ ដែលល្អបំផុតតែ ៤ ក្រុមប៉ុណ្ណោះ ដែលមានឱកាសឡើងទៅវគ្គជម្រុះជុំទី ៣ នេះដែរ ៕