​ក្រុម​អង់គ្លេស Leicester City ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Europa League ​ទៅ​ហើយ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រោយ​ពី​ចាញ់​ក្រុម Napoli ​ក្នុង​លទ្ធផល ៣-២។

ក្រុម​ Leicester City
ក្រុម​ Leicester City

​នា​រដូវ​កាល​នេះ Leicester City ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​ទាំង​នៅ​លីគ ​និង​ពាន​រង្វាន់​អឺរ៉ុប។ ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត Europa League ​នៅ​យប់មិញ ​ពួកគេ​បាន​ចាញ់​ក្រុម Napoli ​ដល់​ទៅ ៣-២ ​ដែល​ធ្វើ​ឱ្យ​ចំណាត់​ថ្នាក់​ក្នុង​តារាង​បាន​ត្រឹម​លេខ​៣​ប៉ុណ្ណោះ។ ​ដូច្នេះ​មាន​ន័យ​ថា ​ក្រុម​ Leicester City ​នឹង​អស់​ឱកាស​បន្ដ​នៅ​ត្រឹម​វគ្គ​ចែក​ពូល​នេះ​ហើយ។

​ក្នុង​ពូល C ​នេះ ​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​គឺ​ក្រុម Spartak Moscow ​ខណៈ​ដែល​ក្រុម​លេខ​២ Napoli ​និង​លេខ​៣ Leicester City ​។ ​ចំណាត់​ថ្នាក់​លេខ​៣​នេះ​ដែរ ​ក្រុម​អង់គ្លេស​នេះ ​នឹង​ធ្លាក់​ទៅ​លេង​ពាន UEFA Conference League ​ឯ​ណោះ ដែល​ជា​ពាន​ទី​៣​នៅ​អឺរ៉ុប៕