​ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​បាត​តារាង Watford ​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស។

Watford Vs Manchester_United
Watford Vs Manchester_United

អ្នក​គាំទ្រ​ចាប់​ផ្ដើម​ដាក់​ចម្ងល់​គ្រប់​គ្នា​ហើយ​នៅ​ពេល​ដែល​ក្រុម​បិសាច​ក្រហម តែងតែ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ខ្សោយ​ៗ​បែប​នេះ។ ជាក់​ស្ដែង​នៅ​យប់មិញ ​ពួកគេ​បាន​ចាញ់​ក្រុម​បាត​តារាង Watford ​ដល់​ទៅ​២​គ្រាប់ ​ដោយ​១​គ្រាប់​កើត​ចេញ​ពី​កំហុស​របស់​អ្នក​ចាំទី De Gea ។

Watford Vs Manchester_United
Watford Vs Manchester_United

លោក Ole ​គ្រូ​របស់​ក្រុម Man Utd ​បាន​និយាយ​ដែរ​ថា​ក្រុម​របស់​លោក​លេង​មិន​សូវ​ល្អ ស្រប​ពេល​សំណាង​មិន​មាន​ទៀត​នោះ ទើប​បាន​ជា​បាត់​បង់​ឱកាស​ទទួល​បាន​ជ័យជម្នះ​តែ​ម្ដង។

Watford Vs Manchester_United
Watford ឈ្នះ Man Utd ​​​លទ្ធផល ២-០

ជាមួយ​លទ្ធផល​នេះ​ដែរ Watford ​នៅ​តែ​ស្ថិត​ក្នុង​បាត​តារាង​លីគ​អង់គ្លេស​ដដែល ស្រប​ពេល Man Utd ​វិញ ​ក៏​មិន​មាន​អ្វី​ប្រែប្រួល​ដែរ ពោល​គឺ​ស្ថិត​នៅ​លេខ​៨​ក្នុង​តារាង​ ក្រោយ​ឆ្លង​កាត់​១៨​ប្រកួត​មក​នេះ៕