មុនប៉ះកម្ពុជា ខ្សែប្រយុទ្ធឆ្នើមរបស់អ៊ឺរ៉ង ស៊ុតបញ្ចូលទី Benfica ១គ្រាប់ នៅ UCL

កាលពីយប់មិញ ការប្រកួតពានរង្វាន់លំដាប់ទី១ របស់ទ្វីបអ៊ឺរ៉ូប UFFA Champions League រដូវការ ២០១៩-២០២០ រវាងក្រុម Zenit St. Petersburg ប្រកួតជាមួយក្រុម Benfica ដោយបានបញ្ចប់ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅក្នុងកីទ្បដ្ឋាន Gazprom Arena របស់ប្រទេសរុស្សី។
ក្រុម Zenit បាននាំមុខ ៣គ្រាប់មុន ដោយរកគ្រាប់បានដោយកីទ្បាករ Artem Dzyuba នាទី ២២, Ruben Dias នាទី ៧៨ និង Sardar Azmoun នាទី ៧៨ ខណៈឯក្រុម Benfica ក៏បានវាយបក ១គ្រាប់ដែរ នៅក្នុងនាទី ៨៥ ដោយកីទ្បាករ R. de Tomas។
បើក្រលេកមើលទៅកីទ្បាករខ្សែប្រយុទ្ធសញ្ជាតិអ៊ឺរ៉ង់ Sardar Azmoun ត្រូវបានគេសង្កេតឃើញថាកំពុងទ្បើងជើងខ្លាំងមែន ទែន។ កីឡាកររូបនេះ និងត្រូវលេងឱ្យក្រុមជម្រើសជាតិអ៊ឺរ៉ង់ ក្នុងវគ្គជម្រុះ World Cup Qatar 2022 Preliminary Joint Qualification Round 2 ដោយនឹងត្រូវធ្វើការប្រកួតជាមួយក្រុមជ្រើសជាតិកម្ពុជានៅថ្ងៃ ១០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះនៅក្នុងទឹកដីរបស់ប្រទេសអ៊ឺរ៉ង់៕