គ្រូបង្វឹករបស់ហង្សក្រហម Liverpool លោក Jurgen Klopp បានិយាយផ្ញើរសារតាមព័ត៌មាន The Sun ប្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Neymar នឹងកីឡាករដែរទើបនឹងឈ្នះពានរង្វាន់បាល់ទាត់បារាំងកីឡាករ Kylian Mbappe ថា ពានរង្វាន់ UEFA Champions League វាមិនមានភាពងាយស្រួលដូច Paris Saint-Germain លេងនៅបារាំង Ligue 1 នោះទេ។

Jurgen Klopp
Jurgen Klopp

ពិតណាស់ ហង្សក្រហម Liverpool នឹងប៉ះជាមួយ អ្នកមានបារាំង Paris Saint-Germain នៅពានរង្វាន់ UEFA Champions League ថ្ងៃទី 19 ស្អែកខាន់ស្អែកនេះហើយ។

ការប្រកួតនៅបារាំង Ligue 1 ​កាល​ពី​ថ្ងៃ​សុក្រ ពេល PSG យក​ឈ្នះ Saint-Etienne  4-0 គឺពួកគេបានទុកកម្លាំងពិសេសដូចជា Neymar និង​មិត្ត​រួម​ជាតិ Marquinhos  ខណៈដែរ Mbappe ក៏បានសម្រាក់ដែរគឺព្រោះតែគាត់មានបម្រាមមិនអាចចូលលេងបាន។ វាក៏ជាការល្អដែរសម្រាប់កីឡាករទាំងបី ព្រោះអីពួកគេក៏ជិតប្រកួតទល់នឹង Liverpool ដែរដើម្បីជៀសវាងការអស់កម្លាំង។

Kylian Mbappe នឹង Neymar
Kylian Mbappe នឹង Neymar

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បាននិយាយថា៖ យើងត្រូវប្រកួតប្រជែងដ៏លំបាកសម្រាប់ពានរង្វាន់ពីរនៅក្នុងពិភពលោកគឺពាន Premier League និងពាន Champions League ។ នោះគឺជាអ្វីដែលពួកយើងត្រូវតែធ្វើសម្រាប់ពួកវា។ ប៉ុន្តែសម្រាប់ PSG វិញវាមិនមានភាពងាយស្រួលដូចលេងនៅ Ligue 1 នោះឡើយ ៕

ប្រភពពី៖ Courier Mail