មុនប៉ះ Juventus កីឡាករ N’Golo Kante បានកើតកូវីដ១៩
ក្រុមតោខៀវ Chelsea នឹងហោះទៅប្រកួតជាមួយក្រុម Juventus ក្នុងពានរង្វាន់ UEFA Champions League នៅម៉ោង២រំលងអាធ្រាត្រយប់នេះហើយ។

ការប្រកួតធំនេះដែរ គេឃើញថាក្រុមតោខៀវ Chelsea បានអវត្តមានកីឡាករសំខាន់ម្នាក់ទៅហើយ។ N’Golo Kante មិនអាចចូលជួយក្រុមបានទេនៅរាត្រីនេះ ដោយសារតែរូបគេមានវិជ្ជមានកូវីដ១៩ទៅហើយ។ ដំណឹងនេះ បានធ្វើឱ្យលោក Thomas Tuchel អ្នកចាត់ការក្រុម Chelsea សោកស្ដាយជាខ្លាំងផងដែរ ព្រោះរូបគេជាកីឡាករនាំលេងដ៏ល្អម្នាក់ក្នុងក្រុម។
ដោយឡែកសម្រាប់ក្រុម Juventus ឯណោះវិញ ក៏មិនមានកីឡាករសំខាន់២នាក់ដូចគ្នាសម្រាប់ប្រកួតនេះ។
Dybala និង Morata មិនអាចលេងបានទេ ដោយសារមានបញ្ហារបួសកាលលេងនៅលីគ។ ដូច្នេះជំនួបនៅរាត្រីនេះ ក្រុមទាំងពីរសុទ្ធតែមិនពេញជើងដូចគ្នា។ ដោយឡែកកាលពីប្រកួតទី១កន្លងទៅ ក្រុមទាំងពីរសុទ្ធតែយកបាន៣ពិន្ទុដូចគ្នាដែរ។ ដោយ Chelsea ឈ្នះ Zenit ១-០ ហើយ Juventus ឈ្នះ Malmo ៣-០៕