ក្លឹប Barcelona នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Erling Haaland បើទោះបីជាក្លឹបកំពុងមានបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំងក៏ដោយ។

Erling Haaland
Erling Haaland

Diario Sport អះអាងថាក្រុមប្រឹក្សាភិបាលនៃក្លឹបអ្នកមានបិណ្យ Barcelona មានឆន្ទៈចុះហត្ថលេខាលើកីឡាករវ័យ 21 ឆ្នាំក្នុងរដូវក្តៅឆ្នាំ 2022 ដោយមានជំនួយពីមូលនិធិវិនិយោគបរទេស។

មិនត្រឹមតែក្លឹប Barca ដែលចាប់អារម្មណ៍លើកីឡាករសញ្ជាតិន័រវេស រូបនេះនៅមានក្លឹបផ្សេងទៀតដែលចង់បាន Haaland រួមមាន Bayern Munich និង Real Madrid គឺថារូបគេអាចក្លាយជាតួអង្គសំខាន់នៅ Camp Nou បន្ទាប់ពីការចាកចេញរបស់ Lionel Messi ៕