Photo of Henrikh Mkhitaryan
Henrikh Mkhitaryan of Arsenal

កីឡាករ Henrikh Mkhitaryan គឺជាកីឡាករដែលពាក់អាវលេខ ៧ ថ្មី ជំនួស Alexis Sanchez ដែលចាកចេញពីក្លិបកាលពីខែមុន។

ប៉ុន្ដែផ្ទុយទៅវិញ ក្នុងនោះក៏មានការងឿងឆ្ងល់ផងដែរ ពីសំណាក់មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រ ថាតើហេតុអ្វីបានជាការប្រកួត កាលពីយប់មិញ ក្នុងពាន Europa League រូបគេបែរជាពាក់លេខ ៧៧ ទៅវិញ?

Photo of Shirt's Henrikh Mkhitaryan
Shirt’s Henrikh Mkhitaryan

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ចំពោះមូលហេតុនោះ គឺដោយសារតែ ក្នុងពានរង្វាន់អឺរ៉ុបរដូវកាលនេះ គឺ Alexis Sanchez បានពាក់លេខ៧ នេះ រួចមកហើយឲ្យ Arsenal ទើបក្លិបសម្រេចប្ដូរលេខអាវកីឡាកររូបគេ ពីលេខ ៧ ទៅ៧៧ វិញ។

គួរឲ្យដឹងថា ក្នុងការប្រកួតដែល Arsenal យកឈ្នះក្រុម Ostersunds ៣-០ កាលពីយប់មិញនេះ Mkhitaryan បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រកួតនោះ ដោយអាចបង្កើតគ្រាប់បាល់១គ្រាប់ និងបញ្ចូនគ្រាប់បាល់ឲ្យមិត្ដរួមក្រុមស៊ុត ១គ្រាប់ ផងដែរ ៕

ប្រភព៖ thesun