photo of Ronaldo
មូលហេតុពិតប្រាកដ​នៃការចាកចេញរបស់ Ronaldo ​ពី Real Madrid

ក្លឹប Real Madrid បាន​និយាយ​ពាក្យ​លាគ្នា​ជាមួយ​កីឡាករ​កំពូល​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួនគឺ Cristiano Ronaldo កាល​ពី​ខែ​កក្កដា​ឆ្នាំនេះ​ ប៉ុន្តែ​ដំណើរ​ចាក​ចេញ​របស់​កីឡាករ​រូបនេះពី​ច្រក​ទ្វារ​ទឹកដី Estadio Santiago Bernabeu បាន​ចាប់​ផ្ដើម​តាំង​ពី​ខែឧសភា​ ឆ្នាំ​២០១៧​ មក​ម្ល៉េះ។

បញ្ហា​របស់​គេ​ជាមួយ​អាជ្ញាធរ​ពន្ធដារ​អេស្ប៉ាញ​បាន​បង្ក​ជា​ការ​ជជែក​វែកញែក​ និង​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជូន​ដំណើរ​កីឡាករ​រូប​នេះ​ទៅ​លេង​នៅ​ទីក្រុង​ Turin ជាមួយ​ក្លឹប​សេះ​បង្កង់ Juventus នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ដោយ​សារព័ត៌​មាន​ El Mundo។

តាមរយះសារព័ត៍មានបានបង្ហាញទៅលើប្រធានបទរបស់ពួកគេថាមានហេតុផលចំនួន៣ដែលធ្វើឱ្យតារាឆ្នើម Cristiano Ronaldo រូបនេះសំរេចចិត្តចាកចេញពី Real Madrid ទៅកាន់ Juventus កាលពីរដូវក្ដៅ     មុន។

១-ពន្ធ

និយាយអំពីរឿងពន្ធ Cristiano Ronaldo មានការពាក់ព័ន្ធជាច្រើនក្នុងរឿងបង់ពន្ធរបស់គាត់បើទោះជាយ៉ាងណាកីឡាករឆ្នើមដ៏ទៃទៀតដូចជា Messi រឺលោក Mourinho ក៏ធ្លាប់មានបញ្ហាស្រដៀងគ្នាក្នុងករណីមិនបានបង់ពន្ធនេះដែរ។ប៉ុន្មានខែកន្លងទៅនេះបន្ទាប់ពីរឿងពន្ធ Ronaldo បានប្រាប់មិត្តរបស់គាត់ថា”ខ្ញុំមិនបានរៀនច្រើនទេ ខ្ញុំលេងតែបាល់ទាត់ក្នុងមួយជីវិតរបស់ខ្ញុំ ដូចច្នេះវាមិនមែនជាកំហុសនោះទេ,ខ្ញុំមិនបានជឿជាក់លើនរណាម្នាក់ទាំងអស់ ដូចច្នេះពេលដែលខ្ញុំបានតែងតាំងជាទីប្រឹក្សាម្នាក់ខ្ញុំបានបង់ឲ្យគេ៣០%ច្រើនជាងអ្វីដែលគេបានស្នើរសុំ ពីព្រោះតែខ្ញុំមិនចង់ឲ្យមានបញ្ហា”។

២-តែងតែនៅពីក្រោយDi Stefano

រឿងមួយទៀតដែលធ្វើឲ្យគាត់មានការពិចារណារចាកចេញពីក្លឹបនោះ គឺថាគាត់តែងតែនៅទីពីរនៃកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Real Madrid នៅពីក្រោយ Di Stefano ។Ronaldo បាននិយាយថា “ពួកគេតែងតែដាក់ខ្ញុំពីក្រោយ Di Stefano ហើយខ្ញុំមិនដឹងថាអាចធ្វើរបៀបណាដើម្បីក្លាយទៅជាកីឡាករទីមួយបាន”។

៣-ប្រាក់ខែ

ពេលដែល Messi បានបន្តកុងត្រាថ្មីរបស់គេ គេធ្វើបានពីរដងច្រើនដូចប្រាក់ខែរបស់ Ronaldo ហើយពេលដែល Neymar ដូរទៅ PSG គេទទួលបានប្រាក់ខែច្រើនជាង Ronaldo ដែលធ្វើឱ្យរូបគេមិនសប្បាយចិត្តជាមួយរឿងទាំងអស់នោះទេ ហើយបានគិតថាវាជារឿងដែលមិនសាកសមដែលជើងឯកបាល់មាសរកកំរៃបានតិចជាង Messi និង Neymar នោះ។

Zidane ត្រូវបានគេកោះហៅដើម្បីដោះស្រាយរឿងប្រាក់ខែនៅ Real Madrid ។ Ronaldo ត្រូវបានគេរាយការថាបានមានការនិយាយគ្រប់ទីកន្លែងអំពីរឿងក្លឹបទាំងនៅក្នុងបន្ទប់ផ្លាស់ខោអាវផងដែរថា Zidane មិនអាចធ្វើវាឲ្យបានច្រើនជាងនេះនោះទេ។