តាំងពីចាប់អាជីពជាកីឡាករបាល់ទាត់មក ខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid កីឡាករ Antoine Griezmann ពាក់តែអាវវែងប៉ុណ្នោះ មិនដែលពាក់អាវខ្លីទាល់តែសោះ ។

photo of Antoine Griezmann
កីឡាករ Antoine Griezmann លេងអោយក្លឹប Atletico Madrid

ពិតណាស់ ខ្សែប្រយុទ្ធសញ្ចាតិបារាំងរូបនេះ ធ្លាប់បានពន្យល់ម្ដងហើយក្នុងបទសម្ភាសន៍មួយកន្លងមកគាត់ថា ព្រោះតែខ្លួនចូលចិត្តអតីតខ្សែបម្រើ Manchester United នឹងក្លឹប Real Madrid លោក David Beckham នេះគឺជាហេតុផលតែមួយគត់ដែលខ្លួនចូលចិត្តពាក់អាវដៃវែងក្នុងពេលប្រកួត ។

Griezmann បាននិយាយថា៖ «ខ្ញុំចូលចិត្តលោក David Beckham ខ្លាំងណាស់ គាត់ជាតារារបស់ខ្ញុំ ហើយនោះហើយគឺជាមូលហេតុដែលខ្ញុំចូលចិត្តពាក់អាវដៃវែងនិងពាក់អាវលេខ 7 ។ ព្រោះថាពេលគាត់នៅ Manchester United នឹង Real Madrid គាត់ចូលចិត្តពាក់អាវដៃវែងណាស់គាត់លេងបានល្អនឹងមានទេពកោសល្យជាច្រើនដែលនឹកស្មានពំដល់» ៕

photo of Antoine Griezmann
កីឡាករ Antoine Griezmann លឹងអោយជម្រើសជាតិបារាំង
photo of David Beckham
David Beckham

ប្រភពពិ៖ sportbible