ក្រុមបាល់ទាត់ជម្រើសខេត្តចំនួន ៥ មាន ស្វាយរៀង, ក្រចេះ, ស្ទឹងត្រែង, រតនៈគិរី និងខេត្តពោធិសាត់ បានប្រកាសដកខ្លួនចេញពីការប្រកួត Hun Sen Cup ឆ្នាំ២០១៨។ តាមប្រភពពីមន្ត្រីរៀបចំការប្រកួតឲ្យដឹងថា មូលហេតុចម្បងនោះមកពីបញ្ហា ហិរញ្ញាវត្ថុ រៀបចំមិនទាន់ពេលវេលា និងមួយ​ទៀត​គឺ​ពួក​គេ​ត្រូវ​ត្រៀម​ខ្លួន​ការ​ប្រកួត​ផ្សេង​ៗ​រៀងខ្លួន​។

Hun Sen Cup
Hun Sen Cup 2018

ហ៊ុនសែនខាប់ឆ្នាំ២០១៨ នឹងជ្រើសយកតែ៤ក្រុមពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្តប៉ុណ្ណោះ មកប៉ះក្រុមទាំង១២ក្នុងលីគ ដើម្បីយកជើងឯកថ្នាក់ជាតិ។