photo of Cristiano Ronaldo
Cristiano Ronaldo បាន​ស៊ុតបកចេក មួយ​គ្រាប់​យ៉ាង​អស្ចារ្យ

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាន​ស៊ុតបកចេក មួយ​គ្រាប់​យ៉ាង​អស្ចារ្យ នៅ​ក្នុង​ចំណោម​ពីរ​គ្រាប់​របស់​ខ្លួន​ ជួយ​ឲ្យ Real Madrid ​យក​ឈ្នះ Juventus ៣-០ នៅក្នុងការប្រកួត​ Champions League  វគ្គ​៨​ក្រុម​ចុងក្រោយ កាលពីយប់មិញ។

បើកឆាកត្រឹមនាទី៣ អតីតខ្សែបម្រើប្រយុទ្ធ Manchester United រូបនេះ ស៊ុតឲ្យក្រុមរបស់ Zidane នាំមុខមុន រហូតដល់នាទី៦៤ ក្នុងតង់ទី២ Ronaldo ក៏បានបន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់បាល់ដ៏អស្ចារ្យ ពោលគឺ រូបគេលោតទាត់បកចេកពីក្រោយ ខណៈខ្សែការពារ Marcelo បានបន្ថែមគ្រាប់ទី៣នៅនាទី៧២ ពោលគឺ៦នាទីបន្ទាប់ Paulo Dybala ទទួលបានកាតក្រហម ដោយលើកជើងខ្ពស់បុកចង្កេះរបស់ Carvajal។

ចប់ការប្រកួតក្រុម Real Madrid យកឈ្នះក្រុម Juventus ក្រៅដី ក្នុងជើងទី១ ដោយលទ្ធផល ៣-០។

គួរឲ្យដឹងដែរថា ការប្រកួតជើងទីពីរនៅទឹកដី Real Madrid នឹងត្រូវធ្វើឡើងចំថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ៕

ប្រភព៖​ theguardian