មួយជើងរបស់ Stephan El Shaarawy ធ្វើអោយ Chelsea ចាញ់នៅទឹកដី Italy

ការប្រកួតនៅទឹកដី Stadio Olimpico កាលពីយប់មិញលេងបានតែ ១នាទី Stephan El Shaarawy បានទាត់ទម្លុះដៃអ្នកចាំទី Thibaut Courtois បាន១គ្រាប់មុន។ ក្រោយត្រូវគូប្រជែងនាំមុខ Chelsea ប្រឹងវាយបកយ៉ាងខ្លាំងតែមិនអាចទម្លុះទីរបស់ Roma បាន។
ឈានដល់នាទី៣៦ តារាឆ្នើម El Shaarawy រកឃើញគ្រាប់បាល់ទីពីររបស់ខ្លួនក្រោយខ្សែបម្រើ Nainggolan បោះបាល់ឲ្យស៊ុតយ៉ាងស្អាតផុតខ្សែការពារ Chelsea ២រូប។ ក្រុមភ្ញៀវនៅមិនទាន់អស់ចិត្តនៅឡើយទេ ពោលគឺនាទី៦៣ Diego Perotti បានអូសទាត់ពីតំបន់ក្រៅប្រអប់បញ្ចូលទីយ៉ាងល្អ។ចប់ការប្រកួត Roma បានយកឈ្នះ ៣-០។
ឆ្លងកាត់លទ្ធផលនេះ Chelsea ត្រូវរំកិលខ្លួនទៅលេខ២ក្នុងតារាងពូល C ក្រោយចាញ់ Roma ដែលឈរនៅកំពូលតារាងចំនួនមួយពិន្ទុខណៈ Atletico Madrid ឈរនៅលេខ៣ដដែលក្រោយស្មើគ្នាជាមួយក្រុមបាតតារាង Qarabag FK នៅទឹកដីខ្លួនឯង ១-១។
ប្រភពពី៖ The Sun