Georgina Rodriguez ​ដែល​ជា​សង្សារ​របស់ Cristiano Ronaldo ​បាន​ថត​វីដេអូ​ជា​លក្ខណៈ​ឯកសារ​មួយ ​ជាមួយ ​Netflix ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

Cristiano Ronaldo
Cristiano Ronaldo

​ដោយ​ក្នុង​វីដេអូ​នោះ ​ក៏​បាន​បង្ហាញ​ពី​ការ​រស់​នៅ​របស់​គូ​សង្សារ​ខាង​លើ​ដែរ ​ហើយ​មាន​​ប្លង់​ចាប់​ទៅ​កន្លែង​ដាក់​ឡាន​របស់ Ronaldo ​ទៀត​ផង។ ​ដោយ​ក្នុង​នោះ ​មាន​ឡាន​មិន​តិច​ជាង​២០​គ្រឿង​ទេ​ចត​ចោល ​ហើយ​សុទ្ធ​តែ​ជា​សេរី​ទំនើប​ៗ​ទាំង​អស់។

ដោយ​ឡាន​ថ្លៃ​ជាង​គេ​របស់ Ronaldo ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សេរី Bugatti Centodieci ​ដែល​មាន​តែ​១០​គ្រឿង​ប៉ុណ្ណោះ​លើ​លោក​នេះ ​មាន​តម្លៃ​មិន​ក្រោម ​១០​លាន​ដុល្លារ​ឡើយ។ ​ប្រភេទ​ឡាន Bugatti ​នេះ​ដែរ ​ក្នុង​ហ្គារាស​គេ ​មាន​មិន​តិច​ជាង​៣​គ្រឿង​ឡើយ។

​ស្រប​ពេល​ឡាន​ដែល​ថោក​ជាង​គេ​ក្នុង​ហ្គារាស​នេះ គឺ​ Chevrolet Camaro ​ដែល​វា​មាន​តម្លៃ​ប្រមាណ​ជា​ជាង​៥​ម៉ឺន​ដុល្លារ​អាមេរិក។ ​សរុប​តម្លៃ​ឡាន​របស់​គេ​ទាំង​អស់ ​មិន​ក្រោម​២០​លាន​ដុល្លារ​នោះ​ទេ​ក្នុង​ហ្គារាស​នេះ៕