_123057638_gettyimages-1358481321
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Lee Grant អ្នកចាំទីរបស់ក្លឹប Man United ចូលនិវត្តន៍ពីវិស័យបាល់ទាត់នៅក្នុងវ័យ៣៩ឆ្នាំ
អ្នកចាំទីដើមកំណើតអង់គ្លេស Lee Grant ដែលជាអ្នកចាំទីមួយរូបរបស់ក្លឹប Manchester United បានសម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់នៅក្នុងវ័យ៣៩ឆ្នាំ ក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ អ្នកចាំទីរូបនេះបានចាប់អាជីពក្នុងវិស័យបាល់ទាត់ជាអាជីពចាប់តាំងពីឆ្នាំ២០០២មក ដោយធ្លាប់លេងឲ្យក្លឹប Derby County, Burnley, Oldham Athletic, Sheffield Wednesday, Stoke City និង Man Utd នេះ ដោយចូលលេងប្រកួតសរុប ៥១១ប្រកួត។ ជាពិសេសនៅក្នុង៤រដូវកាលចុងក្រោយ នៅ Man Utd នេះ Lee Grant បានចូលរួមធ្វើជាអ្នកចាំទីក្នុងការប្រកួតបាន ២ដងប៉ុណ្ណោះ។ ជាក្រោយ Lee Grant ធ្វើការអរគុណទៅដល់ក្លឹប Man Utd ដែលបានផ្ដល់ឱកាសបំពេញក្ដីស្រមៃរបស់គេមកលេងនៅទីនេះ ក៏ដូចជាអរគុណដល់ក្លឹបទាំងអស់ដែលគេធ្លាប់លេង និង គ្រួសារ បងប្អូន អ្នកគាំទ្រទាំងអស់ ដែលបានជួយគេតាំងពីពេលចាប់ផ្ដើមនៃអាជីពបាល់ទាត់នេះ៕
27 May 2022
Football News
Modric ថាគេមិនធ្វើដូច Mbappe ដាក់ Real Madrid រឿងចរចាកុងត្រានោះឡើយ
កុងត្រារបស់ខ្សែបម្រើ Luka Modric នឹងបញ្ចប់ជាមួយនឹង Real Madrid នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលធ្វើឲ្យអ្នកកាសែតបានសួរទៅគេថា គេនឹងធ្វើដូចខ្សែប្រយុទ្ធ Kylian Mbappe ធ្វើដាក់ Real Madrid រឿងចរចាកុងត្រាឬអត់។ Modric ក៏បានឆ្លើយតបថា៖” ខ្ញុំមិនធ្វើអញ្ចឹងនោះទេ។ ខ្ញុំមិនធ្វើអញ្ចឹងជាដាច់ខាត។ ទុកឲ្យក្លឹបជាអ្នកធ្វើអញ្ចឹងដាក់ខ្ញុំទៅចុះ (និយាយបែបលេងសើច) ទេមិនអញ្ចឹងទេ ខ្ញុំនិយាយលេងទេ “។ កីឡាករនេះបន្តថា៖” រវាងខ្ញុំនឹង Real យើងមានភាពជឿជាក់គ្នាណាស់ យើងគឺត្រូវរ៉ូវជាមួយគ្នាច្រើនណាស់ អញ្ចឹងអ្វីដែលត្រៀមកើតឡើង នឹងកើតឡើងហើយ។ តែឥឡូវនេះការដែលសំខាន់គឺប្រកួត Champions League ផ្ដាច់ព្រ័ត្រ អញ្ចឹងហើយខ្ញុំអត់ចង់គិតអីផ្សេងក្រៅពីហ្នឹងឡើយ។ បើតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា អនាគតរបស់ Modric គឺនឹងបន្តកុងត្រាថ្មីជាមួយ Real រហូតដល់ថ្ងៃទី៣០ ខែមិថុនា ២០២៣ ឆាប់ៗនេះ។ ទាក់ទងនឹងបញ្ហា Mbappe ធ្វើដាក់ Real Madrid
27 May 2022
Football News
Messi ហត់នឿយនឹង Laporta ដែលវាយប្រហារធ្វើទុក្ខបុកម្នេញតាមពាក្យសម្ដីរហូតមក
ខ្សែប្រយុទ្ធ Lionel Messi បានធ្វើការឆ្លើយតបទៅនឹងលោក Joan Laporta ប្រធានក្លឹប Barcelona ដែលតែងតែវាយប្រហារតាមរយៈពាក្យសម្ដីមកលើរូបគេកន្លងមក ដែលជាពិសេសគឺពេលថ្មីៗ ប្រធានក្លឹបរូបនេះក៏បាននិយាយថា ពួកកីឡាករទៅលេងឲ្យឲ្យ Paris Saint Germain សុទ្ធតែជាទាសករលុយ ហើយថា Messi អីហ្នឹងមក Barca វិញបានបើ Free ។ Messi បាននិយាយថា៖” គ្មាននរណាធ្លាប់មកសុំឲ្យមកលេងដោយ Free នោះទេ អញ្ចឹងហើយក្នុងពេលជាមួយគ្នានេះខ្ញុំគិតពាក្យសម្ដីចេញពីមាត់លោកប្រធានក្លឹបនេះគឺហួសព្រំដែនពេកហើយ “។ កីឡាកររូបនេះបន្តថា៖” ពួកគេគឺបានវាយប្រហារខ្ញុំ ធ្វើទុក្ខបុកម្នេញខ្ញុំ ព្រោះថាពាក្យទាំងនេះគាត់មិនគួរនិយាយចេញមកនោះទេ។ ធ្វើបែបនេះគឺដូចនិយាយឲ្យរួចពីខ្លួន អត់មានទទួលខុសត្រូវនឹងអ្វីដែលខ្លួនបានប្រព្រឹត្តសោះ “។ លោក Jorge Messi ភ្នាក់ងារ ក៏ដូចជាឪពុករបស់ Messi ផ្ទាល់តែងតែទាក់ទងទៅកាន់ លោក Laporta គឺមិនមែនពីរឿងអនាគតអីនោះទេ គឺនិយាយសុំឲ្យ ប្រធានក្លឹប Barca នេះឈប់តាមដានកូនរបស់លោកទៀត ព្រោះកូនលោកមិនចូលចិត្តទេ ដោយសារចង់បញ្ចប់រឿងនៅ Barca កន្លងមក
27 May 2022
Football News
Pochettino ថាមានតែ Hakimi ទេដឹងរឿង Mbappe តកុងត្រាមុនគេបង្អស់
លោក Mauricio Pochettino គ្រូបង្គោលក្លឹប Paris Saint Germain បាននិយាយទៅកាន់សារព័ត៌មាន El Partidazo de COPE ក្នុងថ្ងៃនេះថា ខ្សែការពារ Achraf Hakimi ជាអ្នកដឹងរឿង ខ្សែប្រយុទ្ធ Kylian Mbappe បន្តកុងត្រាថ្មីជាមួយ PSG មុនគេបង្អស់។ លោក Pochettino បាននិយាយថា៖” ខ្ញុំមិនអ្វីដែលភ្ញាក់ផ្អើលរឿងការសម្រេចចិត្តរបស់ Mbappe នោះទេ។ យើងមានភាពជឿជាក់តាំងពីដំបូងថា គេមិនសម្រេចចិត្តភ្លាមៗទេ ដោយនឹងសម្រេចនៅពេលចុងក្រោយនេះ។ អ្នកនៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ PSG ទាំងអស់ដឹងរឿង Mbappe សម្រេចចិត្តនេះគឺមុនកន្លះម៉ោងមុនប្រកាស។ មានតែ Hakimi នោះទេដែលដឹងរឿងហ្នឹងមុនហ្នឹងទៀតគឺដឹងមុនគេបង្អស់ “។ លោកបានបន្តថា៖” ជាផ្លូវការខ្ញុំទើបតែដឹងកន្លះម៉ោងមុនពេលប្រកាសដែរហ្នឹង។ ទោះជាជិតដិតនឹងគេប៉ុណ្ណាក៏ដោយ តែយើងអត់ដឹងទេ។ ខ្ញុំបានលោកប្រធានក្លឹបប្រាប់ទេ។ និយាយទៅច្បាស់ណាស់ Real Madrid ច្បាស់ជាអន់ចិត្តណាស់រឿងនេះ។ អញ្ចឹងខ្ញុំមិនបញ្ចេញមតិអីទៀតទេ ការសម្រេចគឺបានសម្រេចរួចរាល់។ ហើយរឿងនេះគឺផ្ដល់ប្រយោជន៍មនុស្សគ្រប់គ្នា ទាំងក្លឹបយើង លីគបារាំង
27 May 2022
Football News
ខ្សែប្រយុទ្ធ Zlatan របួសជង្គង់សម្រាក៨ខែអាចនឹងបញ្ចប់អាជីពត្រឹមនឹង
ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងត្រូវសម្រាកព្យាបាលរបួសជង្គង់របស់ខ្លួនដល់ទៅ៨ខែឯណោះ ក្រោយពីធ្វើការវះកាត់ជោគជ័យកាលពីម្សិលមិញនេះ។ កីឡាករវ័យ៤០ឆ្នាំខាងលើជាចំណែកមួយផងដែរ ជួយក្រុម AC Milan ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងវិញក្នុងរយៈពេល១១ឆ្នាំ។ យ៉ាងណាមិញ នៅចុងរដូវកាលនេះ រូបគេមិនសួវបានបង្ហាញខ្លួនប៉ុន្មានទេ ព្រោះមានបញ្ហាឈឺជង្គង់ញឹកញាប់។ រហូតដល់ចប់រដូវកាលភ្លាម Zlatan ក៏ធ្វើការវះកាត់ភ្លាម ហើយពេលនេះបានជោគជ័យហើយ តែត្រូវសម្រាកដល់ទៅ៨ខែឯណោះទើបអាចចូលលេងនិងហាត់វិញបាន។ ដោយសារតែរយៈពេលយូរហើយកុងត្រារបស់គេនៅ AC Milan ក៏អស់ត្រឹមចប់រដូវកាលនេះទៀតនោះ ទើបបានជាមតិមួយចំនួនយល់ឃើញថាវាដល់ពេលល្មមហើយសម្រាប់ Zlatan ក្នុងការបញ្ចប់អាជីពបាល់ទាត់។ វ័យជ្រេ របួសច្រើន ជាកត្ដាដែលនឹងធ្វើឱ្យគេមិនអាចបន្ដការលេងបាល់ទាត់បានទៀតនោះទេ៕
26 May 2022
Football News
Sadio Mane នឹងសម្រេចអនាគតក្រោយលេង UCL វគ្គផ្ដាច់ព្រ័ត្រចប់
Sadio Mane បានលើកជាសញ្ញាសួរក្នុងក្លឹប Liverpool ដោយបាននិយាយថា គេនឹងប្រាប់ពីគម្រោងនៃអនាគត បន្ទាប់ពីលេងវគ្គផ្ដាច់ព្រ័ត្រ Champions League ចប់នៅសប្ដាហ៍នេះ។ Liverpool នឹងត្រូវប្រឈមមុខជាមួយ Real Madrid ក្នុងទីក្រុងប៉ារីសនៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យខាងមុខ។ ហើយក៏ជាការប្រកួតសងសឹករវាងក្រុមទាំងពីរដែលធ្លាប់ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រម្ដងកាលពីឆ្នាំ២០១៨ ពេលនោះ Real Madrid បានឈ្នះ ៣-១។ ជាមួយគ្នានេះ Mane ដែលកំពុងមានការទាក់ទងផ្ទេរចេញពី Anfield បានកំណត់ពេលវេលា ដោយនិយាយថាគេនឹងប្រកាសពីអនាគតរបស់ខ្លួន ក្រោយប្រកួតជាមួយ Real Madrid ចប់។ ផ្ទុយពី Mane មិត្តរួមក្រុម Mohamed Salah បាននិយាយរក្សាជំហរថា គេនឹងបន្តនៅ Liverpool នៅឆ្នាំក្រោយ។ “ច្បាស់ណាស់ វានឹងពិសេសដើម្បីឈ្នះ និងលើកពានជាលើកទី៧សម្រាប់ក្លឹប។ ហើយសំនួរពីអនាគតរបស់ខ្ញុំ ខ្ញុំនឹងផ្ដល់ចម្លើយ បន្ទាប់ពី Champions League ថា នៅឬមិននៅ។ ខ្ញុំនឹងឆ្លើយពេល ក្រោយ UCL”។ សម្ដីរបស់ Mane។
26 May 2022