My-Post-17-11
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
ក្លិប Newcastle United ប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុម
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុមបើទោះបីជាគ្រូបង្វឹកបច្ចុប្បន្នគឺលោក Eddie Howe កំពុងដឹកនាំបានល្អក៏ដោយ។ សារព័ត៌មាន Marca បានចុះផ្សាយថាថ្នាក់ដឹកនាំរបស់ Newcastle មានមហច្ឆិតាខ្ពស់ចង់ពង្រឹងក្លិបឲ្យខ្លាំងសមល្មមអាចក្លាយជាក្លិបកំពូលបានទើបចង់បាន Mourinho ដែលជាគ្រូបង្វឹកដ៏មានបទពិសោធន៍ធ្លាប់ដឹកនាំក្លិបនៅ Premier League ដូចជា Manchester United,Chelsea និង Tottenham Hotspur ជាដើម។ ឥលូវនេះ Mourinho កំពុងដឹកនាំក្លិប Roma នៅឯក្របខណ្ឌ Serie A ប្រទេសអ៊ីតាលីដោយដឹកនាំឲ្យក្លិបនេះឈរនៅលេខរៀងទី៦ក្នុងតារាង Serie A ។ ខណៈនោះដែរលោក Eddie Howe បានដឹកនាំឲ្យ Newcastle ឈរនៅលេខរៀងទី១២ក្នុងតារាង Premier League មាន៤៦ពិន្ទុក្នុងដៃ៕
18 May 2022
Football News
Messi បានច្រានរាល់ពាក្យចចាមអារ៉ាមទាំងអស់ដែលថាគេផ្លាស់ទៅលេងលីគអាមេរិក
កីឡាករឆ្នើម Lionel Messi របស់ Paris Saint Germain បានរុញច្រានចោល រាល់ពាក្យចចាមអារ៉ាមទាំងអស់ ដែលចុះផ្សាយថាគេនឹងផ្លាស់ទៅលេងនៅលីគអាមេរិក Major League Soccer ពេលចប់រដូវកាលនេះ។ ជាការពិតណាស់ មានការផ្តល់យោបល់ជាច្រើន ចង់ឲ្យ Messi ព្យួរស្បែកជើង ព្រោះតែគេមានវ័យជ្រេរហើយ ពោលគឺ Messi គឺជិតឈានចូលដល់វ័យ ៣៥ឆ្នាំ ហើយ។ លើសពីនេះផងដែរ មានរបាយការណ៍ជាច្រើនបានចុះផ្សាយថា Messi ទំនងជាអាចនឹងផ្លាស់ទៅលេងនៅលីគ Major League Soccer នៅអាមេរិកនេះ មុនពេលគេចូលនិវត្តន៍។ បើយោងទៅតាមសារកាសែត Sport បានចុះផ្សាយឲ្យដឹងថា ប្រភពជិតស្និតរបស់ Messi បានបញ្ចាក់ប្រាប់ថា Messi ពុំទាន់សម្រេចផ្លាស់ទៅ លីគអាមេរិក ដូចរាល់របាយការណ៍ដែលបានចុះផ្សាយឡើយ លើសពីនេះផងដែរប្រភពក៏បានប្រាប់ឲ្យដឹងទៀតថា Messi នឹងគិតរកទ្រនំថ្មី បន្ទាប់ពីប្រកួត FIFA World Cup ឆ្នាំ ២០២២ ចប់៕
18 May 2022
Football News
លោក Erik ten Hag ធានាថា Greenwood នឹងក្លាយជាកីឡាករសំខាន់ក្នុងក្រុម
លោក Erik ten Hag អនាគតគ្រូថ្មីរបស់ Manchester United បានមានប្រសាសន៍ថា ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood នឹងក្លាយជាកីឡាករសំខាន់ក្នុងក្រុមរបស់លោក ហើយរូបគេក៏នឹងទទួលបានឱកាសចូលលេងទៀងទាត់ផងដែរ ប្រសិនបើគេអាចត្រឡប់មកកាន់ទឹកដី Old Trafford វិញក្រោយការកាត់ក្តី។ ជាការពិតណាស់ កាលពីខែ មករា កន្លងទៅ Greenwood ត្រូវបានក្លិបដកឈ្មោះរបស់គាត់ចេញបណ្តោះអាសន្នទាំងការប្រកួត និងការហ្វឹកហាត់ ដោយសារគាត់បានជាប់ពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ថវៈ និងប្រើហិង្សាទៅលើដៃគូស្នេហា, ខណៈបច្ចុប្បន្នរូបគេកំពុងតែនៅក្រៅឃុំ ដើម្បីរង់ចាំការកាត់ក្តី។ មុនចូលមកដឹកនាំ Man UTD នៅរដូវកាលក្រោយ, លោក Ten Hag បានមានប្រសាសន៍ពី Greenwood យ៉ាងដូច្នេះថា៖ “យើងរង់ចាំជុំវិញការកាត់ក្តីរួចរាល់សិន ប្រសិនបើគាត់ទទួលបានភាពស្អាតស្អំ នោះគាត់នឹងទទួលបានកន្លែងលេងគ្រប់គ្រាន់នៅក្នុងក្រុមរបស់ខ្ញុំ គាត់ជាកីឡាករដែលមានទេពកោសល្យពិសេសម្នាក់ អាចលេងបានទាំងស្លាបឆ្វេង, ស្លាបស្តាំ, ខ្សែប្រយុទ្ធកណ្តាល និងខ្សែប្រយុទ្ធដែលមានតួនាទីនៅពីក្រោយកីឡាករលេខ ៩”៕
18 May 2022
Football News
Conte នឹងទទួលបានប្រាក់លើកទឹកចិត្តពីក្លឹបប្រសិនបើជួយឲ្យ Spur បានលេងពានរង្វាន់ UCL
លោក Antonio Conte អ្នកចាត់ការក្លឹប Tottenham Hotspur នឹងទទួលប្រាក់រង្វាន់លើកទឹកចិត្ត ៣.១លានដុល្លារ ពីក្លឹបប្រសិនបើលោកអាចដឹកនាំក្លឹបនេះឈរជើងនៅ Top 4 ក្នុងតារាង។ ប្រកួត Premier League ក្នុងរដូវកាលនេះ ដែលធ្វើឲ្យ Spurs បានកៅអីទៅប្រកួត UEFA Champions League នៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Times ក្នុងថ្ងៃនេះ។ លោក Conte បានមកដឹកនាំ Spurs ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ តាំងពីឈរនៅលេខ៩ រហូតមកឈរនៅក្នុងលំដាប់ទី៤ ក្នុងតារាងប្រកួត PL នៅក្នុងខណៈនេះ ដោយមាន ៦៨ពិន្ទុ។ យ៉ាងណាក្ដី ឱកាស Spurs ស្ថិតក្នុង Top 4 គឺនៅមានភាពមិនច្បាស់លាស់នៅឡើយទេ ដោយត្រូវសម្រេចលើមួយប្រកួតចុងក្រោយតទល់នឹង Norwich City ក្នុងសប្ដាហ៍នេះ ព្រោះតែ Arsenal ឈរនៅលេខ ៥នៃតារាង PL
18 May 2022
Football News
Mbappe សម្រេចចិត្តផ្លាស់ទៅកាន់ Real Madrid ដោយសុខចិត្តយកប្រាក់ខែតិចជាងនៅ PSG
ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានល្ហិចល្ហៀងថាបានធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនសម្រាប់រដូវកាលខាងមុខនេះហើយ ដោយចាកចេញពីក្លឹប Paris Saint Germain ផ្លាស់ទៅកាន់ក្លឹប Real Madrid ក្នុងលក្ខណៈ Free Agent ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca ក្នុងថ្ងៃនេះ។ បើតាមប្រភពខាងលើ Mbappe នឹងចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយ Real Madrid ដោយកីឡាករនេះសុខចិត្តយកប្រាក់ខែតិច ជាងប្រាក់ខែដែល PSG ផ្ដល់ឲ្យឲ្យតែកីឡាករនេះព្រមបន្តកុងត្រាថ្មី។ យ៉ាងណាបើតាមសម្ដី Mbappe ផ្ទាល់កាលពីម្សិលមិញទាក់ទងនឹងអនាគតរបស់ខ្លួនទៅ Real Madrid ឬបន្តនៅ PSG គឺមិនទាន់សម្រេចទេ ដោយនិយាយថា៖” ខ្ញុំមិនអាចនិយាយពីអនាគតរបស់ខ្ញុំបាននៅឡើយទេ គ្រាន់តែដឹងថាអ្នកនឹងដឹងនៅពេលឆាប់ៗនេះ ជិតសម្រេចមែនទែនហើយ ពេលនេះមិនទាន់ដល់ពេលទេ តែហ្នឹងហើយ ការសម្រេចចិត្តខ្ញុំគឺជិតហើយ “។ គួរបញ្ជាក់ផងដែរ Real Madrid ធ្លាប់ដាក់សំណើទិញ Mbappe ពី PSG ប្រមាណ ២០៨លានដុល្លារ កាលពីរដូវកាលមុន ប៉ុន្តែ
17 May 2022
Football News
Arsenal ចង់បាន តែ Dybala ថា ចាប់អារម្មណ៍តែក្រុមណាបានលេងនៅ UCL ប៉ុណ្ណោះ
Arsenal កំពុងចាប់អារម្មណ៍ចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Paulo Dybala ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ។ ត្បិតមានការចង់បានបែបនេះក្ដី ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ២៨ឆ្នាំបានបង្ហើបថា គេចាប់អារម្មណ៍តែជាមួយក្លឹបណាដែលបានលេងនៅ Champions League រដូវក្រោយប៉ុណ្ណោះ។ ងាកទៅមើលស្ថានភាពរបស់ Arsenal ពេលនេះ បានរបូតតំណែងលេខ៤ឲ្យ Spurs បាត់ទៅហើយ ក្រោយប្រកួតចាញ់ Newcastle កាលពីយប់មិញ។ រដូវក្ដៅនេះ ខ្សែប្រយុទ្ធ Alexandre Lacazette នឹងចាកចេញពីកាំភ្លើងធំ ហើយ Eddie Nketiah រំពឹងអាចនឹងចេញដូចគ្នា។ ដូច្នេះអ្នកចាត់ការ Mikel Arteta កំពុងពិនិត្យមើលក្នុងទីផ្សារដើម្បីស្វែងរកខ្សែប្រយុទ្ធថ្មី២រូបមកជំនួសកន្លែង។ កីឡាករដល់ទៅ៧រូបកំពុងស្ថិតក្នុងការចាប់អារម្មណ៍ពី Arteta ប៉ុន្តែកញ្ចប់ទឹកប្រាក់របស់ក្លឹបនៅមានកម្រិតមិនអាចទិញស្រេចតែចិត្តបានទេ។ Dybala ជាជម្រើសល្អបំផុតសម្រាប់ Arsenal ព្រោះក្លឹបអាចយកបានដោយគ្មានតម្លៃខ្លួនដោយសារតែគេនឹងអស់កុងត្រាជាមួយ Juventus នៅរដូវក្ដៅនេះហើយ។ តាមដំណឹង Dybala ដែលធ្លាប់ជួយ Juventus ឈ្នះពានលីគកំពូលអ៊ីតាលី៥សម័យចង់បានថ្លៃពលកម្ម២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ យ៉ាងណា ប្រសិនបើ Arsenal មិនអាចមានកៅអីទៅលេងនៅ UCL រដូវកាលក្រោយទេ
17 May 2022