មេ UEFA អត់ខ្វល់ទេប្រសិនបើ Real Madrid Barcelona និង Juventus ចាកចេញពី UCL
លោក Aleksander Ceferin ប្រធាន UEFA បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ដែលត្រៀមចុះនៅ Der Spiegel ចុងសប្ដាហ៍ថា លោកមិនខ្វាយខ្វល់ទេប្រសិនបើក្លឹប Real Madrid ក្លឹប Barcelona និង Juventus ចាកចេញពីការប្រកួត UEFA Champions League នៅក្នុងរដូវកាលនេះ។

លោក Cerferin បាននិយាយថា៖” ខ្ញុំមិនខ្វល់ទេប្រសិនបើពួកគេចាកចេញ (ក្លឹប Real Madrid ក្លឹប Barcelona និង Juventus)។ វាពិតជាគួរឲ្យអស់សំណើចណាស់ ដែលពួកគេចង់បង្កើតការប្រកួតថ្មី ខណៈពេលដែលពួកគេនៅចង់លេង UCL ក្នុងរដូវកាលនេះ “។
លោកបានបន្តថា៖” ច្បាស់ណាស់ក្លឹបទាំងបីហ្នឹងគឺមានមេដឹកនាំអសមត្ថភាព។ ពួកគេទាំងនោះ( លោក Florentino Perez លោក Joan Laporta និងលោក Andrea Agnelli) តែងព្យាយាមសម្លាប់វិស័យបាល់ទាត់នេះរហូតមក “។
សូមរំលឹកផងដែរថា UEFA តែងតែយាយី និងគ្រោងដាក់ពិន័យដល់ក្លឹបណាដែលពាក់ព័ន្ធក្នុងការចូលរួមបង្កើត European Super League ដែលជាពិសេសគឺ ក្លឹប Real Madrid ក្លឹប Barcelona និងក្លឹប Juventus តែម្ដងដោយសារតែក្លឹបទាំង៣នេះនូវតែប្រកាន់ជំហរបង្កើតការប្រកួតនេះដដែលទោះ UEFA ដាក់សម្ពាធ និងក្លឹបដទៃផ្សេងទៀតចាកចេញ៕