photo of ជម្រើសជាតិម៉ាឡេស៊ី
ក្រុមជម្រើសជាតិម៉ាឡេស៊ី

ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ត្រូវបានក្រុមឆាយនីសតៃប៉ិ លត់ក្នុងលទ្ធផល ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិនៅកីឡដ្ឋាន Taipei Municipal កាលពីយប់មិញ មុនបន្ដដំណើរមកកម្ពុជា ដើម្បីត្រៀមជួបក្រុមជម្រើសជាតិគោព្រៃកម្ពុជា នៅលើទីលានពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។

photo of ជម្រើសជាតិម៉ាឡេស៊ី
ក្រុមជម្រើសជាតិម៉ាឡេស៊ី

ម៉ាឡេស៊ី ត្រូវបានម្ចាស់ផ្ទះឆាយនីសតៃប៉ិ បំបាក់មិនឲ្យតដៃរួចឡើយ ផ្ទុយកាលពីឆ្នាំ២០១៦ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian UAE 2019 បន្ទាប់ពីប្រកួតក្រៅដី ក្នុងជើងទី១ ស្មើគ្នា ២-២ កម្ពុជាបានលត់ឆាយនីសតៃប៉ិ ២-០ ក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួន។ យ៉ាងណាមិញកម្ពុជា នឹងត្រូវជួបក្រុមម៉ាឡេស៊ីនាដើមសប្ដាហ៍ក្រោយ។ ដូច្នេះចាំមើល តើកម្ពុជាអាចយកឈ្នះម៉ាឡេស៊ី ដូចឆាយនីសតៃប៉ិដែរ ឬយ៉ាងណា?

photo of international match 2018
ម៉ាឡេស៊ី 0-2 ឆាយនីសតៃប៉ិ

យ៉ាងណាមិញក្រឡេកមកចាប់អារម្មណ៍ការត្រៀមជួបគ្នារវាងកម្ពុជា និងម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ព្រោះមិនត្រឹមតែចាំមើលការប្រកួតនោះទេ តែក៏ចាំអ៊ុតសមិទ្ធិផល និងទម្រង់លេង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Keisuke Honda ដែលត្រូវបានសហព័ន្ធប្រកាសតែងតាំងជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗផងដែរ ៕

photo of ឆាយនីស​តៃប៉ិ
ក្រុមឆាយនីស​តៃប៉ិ