ក្រុមបាល់ទាត់ជម្រើសជាតិ ម៉ិកសិកូ រកបាន 3ពិន្ទុក្នុងពូល F​ ក្រោយយកឈ្នះគូប្រជែង​ជើងខ្លាំង អាល្លឺម៉ង់ 1-0​ ក្នុងព្រឹត្តិការណ៍​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីប្រកួតដំបូងរបស់ពួកគេ។

photo of ម៉ិកស៊ិក ឈ្នះ ម្ចាស់ជើងឯក អាល្លឺម៉ង់ 1-0
ម៉ិកស៊ិក ឈ្នះ ម្ចាស់ជើងឯក អាល្លឺម៉ង់ 1-0

ពិតណាស់ ម្ចាស់ជើងឯកឆ្នាំ2014 បានបើកការសម្រុក និងមានឱកាសជាច្រើនលើកច្រើនសារ ប៉ុន្ដែត្រូវបានអ្នកចាំទី ក៏ដូចជាខែ្សការពាររារាំង។ យ៉ាងណាមិញ ក្រុមដែលមកពីតំបន់អាមេរិកខាងត្បូង មានឱកាសស៊ុតបញ្ចូលទីនាំមុខនៅនាទី35 ។ ម៉ិកស៊ិកបានធ្វើឱ្យក្រុមម្ចាស់ផ្ទះរុស្ស៊ី ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានយកឈ្នះអាល្លឺម៉ង់ ជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ 1982 ដោយគ្រាប់បាល់ស៊ុតបញ្ចូលទី ពីកីឡាករ Hirving Lozano ។

ការចាប់ផ្ដើមយុទ្ធនាការរបស់អាល្លឺម៉ង់បរាជ័យបែបនេះនាំឱ្យគេនឹកឃើញដល់ព្រឹត្តិការណ៍ World Cup លើកមុនៗ ដែលក្រុមការពារជើងឯកជួបរឿងបែបនេះ ដូចជាឆ្នាំ1990 អាហ្សង់ទីនបើកឆាកចាញ់ កាម៉េរូន, ឆ្នាំ2002 បារាំង បើកឆាក ចាញ់ សេណេហ្គាល់, ឆ្នាំ2010 អេស្ប៉ាញ បើកឆាកចាញ់ ហូល្លង់៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC