ម្ចាស់ក្លិបតោខៀវ Chelsea គឺលោក Roman Abramovich បានស្នើសុំឲ្យថ្នាក់ដឹកនាំរបស់ក្លិបទាំងអស់បើកការប្រជុំជាបន្ទាន់មួយដើម្បីពិភាក្សាពីភាពអាចទៅរួចក្នុងការចុះកុងត្រានាំយកកំពូលខ្សែប្រយុទ្ធ Lionel Messi មកកាន់ទឹកដី Stamford Bridge ។

Lionel Messi
Lionel Messi

Barcelona ទើបតែប្រកាសព័ត៌មានគួរឲ្យតក់ស្លុតមួយថា Messi នឹងមិនបន្តកុងត្រាថ្មីជាមួយក្លិបឡើយដោយសារបញ្ហា ល្មើសនឹងច្បាប់ខាងសហព័ន្ធ La Liga ទើបដំណឹងនេះបានកក្រើកពេញពិភពបាល់ទាត់។

ក្លិបសេដ្ឋីបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមានអាទិភាពខ្ពស់ក្នុងការនាំយកកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះខណៈដែល Manchester City នឹងមិនទិញយក Messi ឡើយព្រោះទើបតែចាយលុយជាង១៤០លានដុល្លារអាមេរិកទិញយក Jack Grealish ពី Aston Villa ។

យ៉ាងណាមិញ យោងតាមសារព័ត៌មាន AS គឺ Chelsea ក៏ចង់បានកីឡាកររូបនេះដែរទើបលោក Abramovich បានកោះហៅថ្នាក់ដឹកនាំទាំងអស់មកប្រជុំបន្ទាន់ស្របពេល PSG កាន់តែកៀកក្នុងការទិញយក Messi ហើយ។

ខណៈនោះដែរ Chelsea ក៏កំពុងជិតនឹងទិញយកខ្សែប្រយុទ្ធ Romelu Lukaku ពី Inter Milan ផងដែរ៕