ម្ចាស់ក្លឹបតោខៀវ Chelsea គ្រោងលក់ក្លឹបក្នុងតម្លៃ 2ពាន់លានផោន
មហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ត្រូវបានគេរាយការណ៍ថា លោកកំពុងតែរៀបចំដាក់លក់ក្លឹបបាល់ទាត់របស់លោកគឺ ក្លឹបតោខៀវ Chelsea ។

ពិតណាស់លោក Roman Abramovich ឱ្យធនាគារអាមេរិកមួយឈ្មោះ Raine Group ដែរមានមូលដ្ធាននៅទីក្រុង New York ដើម្បីវាយតម្លៃថាតើក្លឹបនេះលក់បានប៉ុន្មាន។ ខណៈដែរធនាគារមួយនេះក៏បានវាយតម្លៃថា ក្លឹបនេះមានតម្ឡៃដ៏ទៅ 2ពាន់លានផោនឯណ្នោះ។ កាលលក់នេះគឺលោកមិនមានបញ្ហាសេដ្ឋកិច្ចនោះទេ គឹដោយសាតែខាងទូចអង់គ្លេសមិនព្រមធ្វើប៉ះស្ព័រឆ្លងដែនដល់លោក។
ធនាគារអាមេរិក Raine Group កាលពីឆ្នាំ2015 ពួកគេធ្លាប់បានជួយ Manchester City លក់ភាគហ៊ុន13% ក្នុងតម្លៃ265លានផោន ទៅឱ្យ China Media Capital។ ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយទេថាតើលោក Abramovich ចង់លក់ទាំងស្រុងឱ្យទៅម្ចាស់ថ្មី ឬគ្រាន់តែលក់ភាគហ៊ុនខ្លះរបស់ក្លឹប។
មហាសេដ្ឋីរុស្ស៊ីលោក Roman Abramovichបានទិញក្លឹប Chelsea ក្នុងតម្លៃ140លានផោន ពីលោក Ken Bates នៅឆ្នាំ2003។ ហើយលោកចាយលុយរាប់លានដុលាដើម្បីទិញកីឡាករនឹង ដើម្បីឱ្យនេះមានមុនមាត់លិចធ្លោរមកដល់សព្វថ្ងៃនេះ ៕
ប្រភពពី៖ Daily Mail