អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane គឺជាបេក្ខជនដ៏តែម្នាក់គត់ដើម្បីជំនួសលោក Jose Mourinho នៅក្លឹបបិសាចក្រហម Manchester United ។

Jose Mourinho
Jose Mourinho

អ្នកវិភាគនឹងអតីតកីឡាករឆ្នើមៗជាច្រើរបស់បិសាចក្រហម បានលើកឡើងថា Mourinho គឺជាគ្រូបង្វឹកទីមួយ នៅក្របខ័ណ្ឌ Premier League ដែរក្លឹបបណ្ដេញចេញមុនគេ។ ពួកគេក៏បានបន្ថែមទៀតថា អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane ត្រូវបានគេចាត់ទុកថាជាអ្នកជំនួសដ៏មានសក្តានុពលនៅក្លឹបនេះ Manchester United។

Zinedine Zidane
Zinedine Zidane

ប៉ុន្តែម្ចាស់ក្លឹប Manchester United លោក Ed Woodward បានលើកឡើងថា៖ ហេតុអ្វីយើងនិយាយពី Zidane ទាំងតែគាត់គ្មានការងារធ្វើផដនោះ? ខ្ញុំឃើញលោក Mourinho គាត់បានដាក់កីឡាកររបស់គាត់ទាំងអស់ក្នុងការប្រកួតដើម្បីឱ្យបញ្ចេញសម្មតភាព។ គាត់ចង់ឱ្យកីឡាកររបស់គាត់លេងដោយវិជ្ចាជីវៈផ្ទាល់ខ្លួន គឺលោកមិនប្រើប្រាស់លុយដុំទិញកីឡាករកំពូលៗនោះទេ ៕

ប្រភពពី៖ Metro