តាមព័ត៌មានថា ម្ចាស់ក្លឹប Chelsea លោក Roman Abramovich ត្រូវ​បាន​ព្រមាន​កុំឲ្យ​សាងកំហុស​ដដែលៗ​ជាមួយកីឡាករ Mason Mount ដូចដែល​ធ្លាប់ធ្វើ​ជាមួយ​កីឡាករ Kevin De Bruyne។

photo of Roman Abramovich
ម្ចាស់ក្លឹប Chelsea លោក Roman Abramovich

ខ្សែបម្រើ​​ De Bruyne ​លេងនៅពហុកីឡាដ្ឋាន Stamford Bridge ពី​ឆ្នាំ​២០១២ដល់ឆ្នាំ​២០១៤ មុន​ពេល​ Chelsea បណ្តោយឲ្យ​​ចាកចេញ​ទៅចូល​រួម​ក្លឹប Wolfsburg ។

photo of De Bruyne
ខ្សែបម្រើ​​ De Bruyne
ទីប្រឹក្សាដ៏ជឿជាក់របស់​លោក Roman គឺលោក Piet de Visser ធ្លាប់បានព្រមានម្ចាស់​​ក្លឹប​ Chelsea ​មិន​ឲ្យ​លក់កីឡាករ​ De Bruyne បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើបាន​ល្អ អំឡុង​ពេល​លេងខ្ចីជើង​នៅក្លឹប Werder Bremen ប៉ុន្តែព្រមាននេះត្រូវបរាជ័យ។
photo of Mason Mount
កីឡាករ Mason Mount

ទីប្រឹក្សាវ័យ​៨៥​ឆ្នាំរូបនេះមិន​សប្បាយចិត្ត​នៅពេល​ក្លឹប Chelsea ​បណ្តោយឲ្យ​កីឡាករ De Bruyne ចាកចេញ​ ហើយ​ថា De Bruyneគឺជា​កីឡាករ​ដែលដើរតួនាទី​សំខាន់ក្នុងក្លឹបនេះ។

លោក De Visser បាន​ទទូច​ឲ្យ​លោក Roman ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ Mason បង្ហាញសមត្ថភាពនៅក្នុងក្រុមជម្រើស​ដំបូង​ជាជាងលក់កីឡាកររូបនេះ​ចេញ៕