photo of Sheikh Khaled Bin Zayed Al Nehayan
Sheikh Khaled Bin Zayed Al Nehayan ជីដូនមួយ​ម្ចាស់​ក្លឹប Man City

មហាសេដ្ឋីអារ៉ាប់ ដែលមានឈ្មោះ Sheik Khaled Bin Zayed Al Nehayan គឺសមាជិកម្នាក់នៃគ្រួសារ មហាសេដ្ឋី នៅអាប៊ូដាប៊ី ត្រូវបានគេជឿជាក់ថា បានប្រើប្រាស់រយៈពេល ជាង៦ខែ ចាប់ពីឆ្នាំ២០១៧និង២០១៨ ជួបជាមួយនឹងម្ចាស់ក្លឹប ហង្សក្រហម Liverpool ដើម្បីពិភាក្សាគ្នា ពីលទ្ធភាពក្នុងការទិញ និងលក់ក្លឹបអង់គ្លេសមួយនេះ ។

លោក Sheikh Khaled Bin Zayed Al Nehayan ត្រូវជាក្មួយប្រុសរបស់ Sheikh Mansour ម្ចាស់ក្លឹប Manchester City បានដាក់សំណើចង់ទិញយកក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃបំបែកកំណត់ត្រាលើពិភពលោក ២ពាន់លានផោន តាំងពីចុងឆ្នាំ២០១៧ រហូតដល់ដើមឆ្នាំ២០១៨ ប៉ុន្តែត្រូវម្ចាស់ក្លឹប Liverpool សញ្ជាតិអាមេរិក បដិសេធសំណើនេះ។

photo of John Henry
John Henry ម្ចាស់​ក្លឹប Liverpool

សេចក្តីរាយការណ៍ពី Daily Mail បានឲ្យដឹងថា កញ្ចប់លុយទំហំ ជាង២ពាន់លានផោននេះ ត្រូវបានមហាសេដ្ឋីរូបនេះ បានដាក់សំណើរតាំងតែ ពីមុនពេលដែលក្លឹប ហង្សក្រហម Liverpool ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ Champion League កាលពីរដូវកាលមុនម្ល៉េះ ប៉ុន្តែក្លឹបតែងតែធ្វើការបដិសេធថា មិនមានបំណងលក់ឡើយ ក្រៅតែពីការស្វែងរក វិនិយោគទុនបន្ថែមប៉ុណ្ណោះ។

photo of Mansou
(ឆ្វេង៌) Mansou ម្ចាស់​ក្លឹប Man City

ក្រុមហ៊ុន Fenway Sports Group ដែលមានសេដ្ឋីអាមេរិកជាម្ចាស់ បានទិញក្លឹប Liverpool ក្នុងតម្លៃត្រឹមតែ ២៨០លានផោនប៉ុណ្ណោះ កាលឆ្នាំ២០១០ ខណៈដែល Mansour បានទិញ Man City តម្លៃ ២១០លានផោន កាលឆ្នាំ២០០៨។ លោក John Henry ម្ចាស់ក្លឹបហង្សក្រហម ធ្លាប់បានបញ្ជាក់ថា Liverpool មិនមែនសម្រាប់លក់នោះទេ ហើយរដូវកាលនេះ លោកបានចំណាយលុយជាច្រើន ដើម្បីទិញតារាល្បីៗចូលមួយចំនួន ក្នុងគោលបំណងចង់ប្រជែងយកពាន និងជួយឲ្យក្លឹបក្លាយជាក្រុមខ្លាំងបំផុតមួយលើពិភពលោក ដូចពេលអតីតកាល៕

 

photo of Liverpool
Liverpool