photo of the Girona
Girona celebrates their victory

ក្រុមម្ចាស់ជើងឯក Real Madrid បានទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងការប្រកួតក្របខ័ណ្ឌ La Liga ជាលើកដំបូង ដោយចាញ់ក្រុមម្ចាស់ផ្ទះ Girona ក្នុងលទ្ធផល ២ ទល់នឹង ១កាលពីយប់មិញ ហើយបច្ចុប្បន្នក្រុមនេះឈរនៅលេខ៣ ក្នុងតារាងក្របខ័ណ្ឌ La Liga ដោយចាញ់៨ពិន្ទុ នៅក្រោមក្រុមកំពូលតារាង Barcelona។

បើទោះបីជាការចាប់ផ្តើម Real​​ បាននាំមុខក្រុមម្ចាស់ផ្ទះ១គ្រាប់មុននៅនាទីទី ១២ ដោយការស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​បម្រើកីឡាករ Isco ក្រោយ​ពីអ្នក​ចាំទី​សង្គ្រោះ​​បាល់ពីការ​ស៊ុត​លើក​ទី​មួយ​របស់កីឡាករ​ Ronaldo ហើយ​បាល់​ខ្ទាត​ចេញ​ធ្វើ​ឲ្យ​ Isco មាន​ឱកាសក្នុងការស៊ុត​បន្ថែម​។

បុន្តែទោះជាមានការនាំមុខយ៉ាង​ណា​ក៏​ដោយ​ក៏គ្រូបង្វឹកក្រុម​ Girona លោក Pablo Machín មិន​បាន​បាក់​ទឹកចិត្ត​នោះ​ទេ​ ក្រុមបានធ្វើការ​វាយ​បក​បាន​២​គ្រាប់​វិញ​នៅ​តង់​ទី​ពីរ​​ដោយកីឡាករ​ Cristian Stuani​ នៅនាទី​​ទី៥៤ និង​មួយ​គ្រាប់​ទៀត​ដោយកីឡាករ​ Cristian Portu នៅ​នាទី​ទី៥៨។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ Real Madrid ឈរ​លេខ​៣​ក្នុងតារាងក្របខ័ណ្ឌ La Liga ក្រោយ​ប្រកួត​ឈ្នះ​ ៦​ ស្មើ​២​ ចាញ់​២​ មាន​២០​ពិន្ទុ ដោយចាញ់ក្រុម Valencia ៤ពិន្ទុ និង ក្រុម Barcelona ៨ពិន្ទុ ៕

photo of Isco
Isco of Real Madrid

ប្រភពពី ៖ mirror