photo of world cup
russia 3 -1 egypt

ក្រុមម្ចាស់ផ្ទះ មានភាគរយឡើយទៅវគ្គបន្តខ្ពស់បំផុត បន្ទាប់ពីបានយកឈ្នះ អេហ្ស៊ីប ដោយលទ្ធផល ៣ទល់១ កាលពីយប់មិញ នាពានរង្វាន់បាល់ទាត់ពិភពលោក នាជំនួបលើកទី២។

នេះគឺជាជ័យជម្នះលើកទីពីររបស់ក្រុមម្ចាស់ផ្ទះក្រោយប្រកួតមុនបានបំបាក់អារ៉ាប៊ីសាអូឌីតដោយលទ្ធផលរហូត៥ទល់នឹង០។ ៣គ្រាប់របស់ម្ចាស់ផ្ទះស៊ុតបញ្ចូលទីដោយ Fathy នាទី៤៧ ជាបាល់ចូលទីខ្លួនឯង និង Cheryshev នាទី៥៩ ហើយកីឡាករ Dzyuba រកបាន១គ្រាប់ដែរនៅនាទី៦២។

១គ្រាប់របស់អេហ្ស៊ីបជាការស៊ុតបញ្ចូលទីរបស់ Salah ដែលទើបជាពីរបួសនៅនាទី៧៣។ ទោះជាឈ្នះ២ប្រកួតជាប់គ្នាមែនតែរុស្ស៊ីមិនទាន់កក់កៅអីវគ្គ១៦ក្រុមនៅឡើយ ដោយត្រូវរង់ចាំអ៊ុតលទ្ធផលមួយគូទៀតក្នុងពូលA សិនពោលគឺបើអារ៉ាប់ប៊ី មិនអាចឈ្នះអ៊ុយរ៉ាហ្គាយ នោះរុស្ស៊ីនឹងឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ ហើយអេហ្ស៊ីបក៏នឹងធ្លាក់ដូចគ្នា៕

photo of world cup
russia 3 -1 egypt

សម្រាប់ការបង្ហាញខ្លួន ២លើក​ក្រុមបាល់ទាត់ជម្រើសជាតិ រុស្ស៊ី​ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយក្នុងនាមជាម្ចាស់ផ្ទះ គឺឈ្នះទាំងអស់ ប៉ុន្តែ អេហ្ស៊ីប ត្រូវហាលអាវត្រឹមពេលនេះ ដោយ ២ប្រកួត កន្លងមកចាញ់ទាំងអស់។