ក្រុមបាល់ទាត់ម្ចាស់ផ្ទះរុស្ស៊ី បានធ្វើអោយពិភពបាល់ទាត់មានការភ្ញាក់ភ្អើយ៉ាងខ្លាំង ដោយបានកក់កៅអីវគ្គ 8ក្រុមក្រោយនៃពានបាល់ទាត់ពិភពលោក FIFA World Cup ដោយបានផ្តួលក្រុមម្ចាស់ជើងឯកឆ្នាំ 2010 អេស្ប៉ាញ ដោយបាល់ប៉េណាល់ទី​ កាត់សេចក្តីបញ្ចប់ការប្រកួតជាមួយលទ្ធផល 4-3។ នេះជាលើកដំបូងហើយរបស់ម្ចាស់ផ្ទះរុស្ស៊ីក្នុងរយៈពេល 48 ឆ្នាំដែលបានឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនេះ។

photo of រុស្ស៊ី ទម្លាក់ អេស្ប៉ាញ
រុស្ស៊ី ទម្លាក់ អេស្ប៉ាញ

រុស្ស៊ី​ ជាក្រុមទី3 ដែលបានឆ្លងផុតវគ្គ 16ក្រុម​ ជាមួយនឹងការប្រកួតពេញម៉ោង​ 90នាទី​ និងថែម 15នាទី ​2ដង ស្មើគ្នាដោយលទ្ធផល 1ទលនឹង1​ តាំងដើមវគ្គទី 1មកម៉្លេះ។ ការថែម 15នាទី ​2ដងគឺមិនមានក្រុមណារកបានគ្រាប់បាល់បញ្ចូលទីឡើយ ហើយក៏កាត់ក្ដីបាល់ប៉េណាល់ទី រុស្ស៊ី​ ឈ្នះ អេស្ប៉ាញ​ ដោយ​លទ្ធផល 4-3។

រឿងចំណាត់ថ្នាក់ដែលគេហៅថា FIFA Ranking គឺក្រុមរបស់លោក Stanislav Cherchesov ស្ថិតក្នុងចំណាត់ថ្នាក់លេខជាងទី 70 ខណៈដែលអេស្ប៉ាញជាប់លេង 10 គឺនៅក្រោយអេស្ប៉ាញដល់ទៅ60 លេខ។ រុស្ស៊ី នឹងត្រូេវប្រឈមមុខនឹងក្រូអាតក្នុងវគ្គ 8 ក្រុមចុងក្រោយនៅទីក្រុងសូជី ថ្ងៃសៅរ៍សប្តាហ៍ក្រោយ៕






X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC