ម្តាយរបស់កីឡាករ Cristiano Ronaldo លោកស្រី Maria Dolores Aveiro បានបង្ហើបថា បើកូនខ្លួនចាកចេញពី Real Madrid មែននោះ ខ្ញុំនឹងឱ្យ​រូបគេទៅលេងឱ្យ​ក្រុម Manchester United វិញ។ ព្រោះខ្ញុំមិនចង់ឱ្យ​កូនរបស់ខ្ញុំទៅចូលរួមជាមួយ Paris Saint-Germain ទេ។

photo of Cristiano Ronaldo នឹងម្ដាយឈ្មោះ Maria Dolores Aveiro​
Cristiano Ronaldo នឹងម្ដាយឈ្មោះ Maria Dolores Aveiro​

ពិតណាស់ទោះបីជួយ Real ឱ្យ​លើក​ Champions League 3​រដូវ​កាល​ជាប់​គ្នាក៏ដោយ តែ​ពេលវេលា​សម្រាប់កីឡាករសញ្ចាតិព័រទុយហ្គាល់រូបនេះនៅ Santiago Bernabeu កំុពុងតែ​ស្រពិចស្រពិល ហើយថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានអវត្តមានពីរូបថតផ្សាយពាណិជ្ជកម្មឯកសណ្ឋានថ្មីរបស់ក្លិប Real Madrid ផងដែរ។ តាម​សារព័ត៌មាន​បរទេស​​ថា ក្លឹប​មួយ​ចំនួន​នឹង​ដាក់​សំណើ​មក​កាន់​ Real ពេល​​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អេស្ប៉ាញ​បើករដូេវក្ដៅនេះ។

photo of Cristiano Ronaldo នឹងម្ដាយឈ្មោះ Maria Dolores Aveiro​
Cristiano Ronaldo នឹងម្ដាយឈ្មោះ Maria Dolores Aveiro​

ម្ដាយរបស់ Ronaldo បាន​លើក​ឡើង​ថា៖ «ខ្ញុំចូលចិត្ត Paris ។ ព្រោះខ្ញុំធ្លាប់នៅទីនោះ។ ពេលវេលាចុងក្រោយជាមួយកូនប្រុសរបស់ខ្ញុំនៅពេលគាត់ឈ្នះ Ballon D’Or ។ ខ្ញុំមានមោទនភាពណាស់។ រាល់ពេលដែលខ្ញុំទៅប៉ារីសខ្ញុំតែងតែមានអារម្មណ៍សប្បាយរីករាយ។ ប៉ុន្តែបើកូនរបស់ខ្ញុំចាកចេញពី  Real Madrid មែននោះ ខ្ញុំមិននិយាយច្រើនទេ ខ្ញុំនឹងឱ្យ​គាត់ទៅចូលរួមជាមួយ Manchester United វិញព្រោះខ្ញុំនៅទីនោះយ៉ូរជាង Paris»៕

photo of Cristiano Ronaldo នឹងម្ដាយឈ្មោះ Maria Dolores Aveiro​
Cristiano Ronaldo នឹងម្ដាយឈ្មោះ Maria Dolores Aveiro​

ប្រភពពី៖ Goal