យកឈ្នះ Son និង Vardy ទីបំផុតម្នាក់នេះកាន់ពានកីឡាករល្អបំផុតប្រចាំខែនៅ EPL
14 Dec 2019 - 02:01:03 SHARE
ពានរង្វាន់កីឡាករបង្ហាញទម្រង់លេងល្អបំផុតប្រចាំខែវិច្ឆិកា នៅក្របខ័ណ្ឌកំពូល Premier League ទីបំផុតត្រូវបានធ្លាក់ទៅដល់ដៃខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Sadio Mane ក្រោយនៅកំឡុងការប្រកួតរយៈពេលមួយខែរកបាន ៣ គ្រាប់និង Assist ១ លើក។

៤ ប្រកួតរបស់ហង្សនៅខែវិច្ឆិកាបានបន្តឲ្យក្រុមនាំមុខចំណាត់ថ្នាក់កំពូលតារាងដដែល ហើយបុរសសញ្ជាតិសេណេហ្គាល់នេះសោតក៏ធ្វើបានយ៉ាងល្អបំផុតនៅជំនួបប៉ះ Aston Villa កន្លងទៅ។

Mane ក៏ស្ថិតក្នុងចំណោមបេក្ខភាពទាំង ៧ រូបដែលប្រជែងពានរង្វាន់ប្រចាំខែវិច្ឆិកានេះ ដោយរួមមានកីឡាករល្អៗឯទៀតដូចជា Dele Alli, Raul Jimenez, Lys Mousset, Son Heung-min, Caglar Soyuncu និង Jamie Vardy (អ្នកឈ្នះកាលពីខែវិច្ឆិកា)៕

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព